ព្រះត្រៃបិដក ភាគ ១៥
ច្រើន១ ទ្រង់ជ្រាបច្បាស់នូវសេចក្តីអធិប្បាយនៃសុតៈ គឺវិជ្ជា ចំណេះនោះៗ នៃភាសិតនោះៗ ដោយន័យច្បាស់លាស់ថា នេះជាសេចក្តីអធិប្បាយនៃភាសិតនេះៗ១ ព្រះអង្គជាអ្នកប្រាជ្ញ វាងវៃ មានប្រាជ្ញាអង់អាច និងទ្រង់ព្រះរាជតម្រិះនូវប្រយោជន៍ទាំងឡាយ ដែលជាអតីត អនាគត និងបច្ចុប្បន្ន១។ ព្រះបាទមហាវិជិតរាជ ទ្រង់ប្រកបដោយអង្គទាំង៨នេះឯង។ អង្គ៨នេះ ជាបរិក្ខារ របស់យ័ញ្ញនោះ ដោយប្រការដូច្នេះ។
[១១] ព្រាហ្មណ៍បុរោហិត ប្រកបដោយអង្គ៤ គឺជាអ្នកអ្នកមានកំណើតស្អាតទាំងពីរចំណែក គឺខាងមាតា និងបិតា កើតចាកគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណនៃជីដូនជីតា ជាគំរប់៧ មិនមានអ្នកណា រិះគន់ តិះដៀល ដោយពោលដល់ជាតិ កំណើតបាន១ ជាអ្នករាយមន្ត ចេះចាំមន្ត ចេះចប់ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេតុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគំរប់៥ ជាអ្នកដឹងនូវបទ និងវេយ្យាករណ៍ ជាអ្នកមិនថយថោក គឺស្ទាត់ជំនាញក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ ជាអ្នកមានសីល មានសីលដ៏ចំរើន ប្រកបដោយសីលដ៏ចំរើន១ ជាអ្នកប្រាជ្ញមានប្រាជ្ញាឈ្លាសវៃ
ID: 636811780744719841
ទៅកាន់ទំព័រ៖