ព្រះត្រៃបិដក ភាគ ១៥

តាំង​អំពី​តំណ​នៃ​អាចារ្យ​ ​ជា​គំរប់៧មក​ ​ដែល​ឃើញ​ព្រហ្ម​ផ្ទាល់នឹងភ្នែក​របស់​ខ្លួន​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​ឃើញ​នូវ​ព្រហ្ម​នេះ​ ​មិន​មាន​ទេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ចុះ​ពួក​ឫសី​ជាន់​មុន​ៗ​ ​ជា​អ្នកតែង​មន្ត​ ​អ្នក​រាយមន្ត​ ​ដល់​ពួក​ព្រាហ្មណ៍​ ​ដែល​បានសម្រេច​ត្រៃវិជ្ជា​ ​ពួក​ព្រាហ្មណ៍​ ​ដែល​បានសម្រេច​ត្រៃវិជ្ជា​ ​ក្នុង​កាល​ឥឡូវនេះ​ ​តែង​ស្វាធ្យាយ​ ​តាម​បទ​មន្ត​បែប​បុរាណ​នេះ​ ​ដែល​ពួក​ឫសី​ធ្លាប់​ស្វាធ្យាយ​ ​ធ្លាប់​បង្រៀន​ ​ធ្លាប់​ប្រមូល​ទុក​មក​ហើយ​ ​តែង​សូត្រ​តាម​បទ​មន្ត​នោះ​ ​តែង​ពោល​តាម​បទ​មន្ត​ ​ដែល​ឫសី​ទាំងឡាយ​ ​ពោល​មក​ហើយ​ ​តែង​បង្រៀន​តាម​បទ​មន្ត​ ​ដែល​ឫសី​ទាំងឡាយ​ ​បង្រៀន​មក​ហើយ​ ​ឫសី​ទាំងនោះ​ឈ្មោះ​អ្វីខ្លះ​ ​គឺ​ឫសី​ឈ្មោះ​ ​អដ្ឋ​កៈ១​ ​វា​មកៈ១​ ​វា​មទេ​វៈ១​ ​វេស្សា​មិត្តៈ១​ ​យម​ត​គ្គី១​ ​អង្គី​រសៈ១​ ​ភារ​ទ្វា​ជៈ១​ ​វា​សេ​ដ្ឋៈ១​ ​កស្សបៈ១​ ​ភគុ១​ ​ឫសី​ទាំងនោះ​ ​តើមាន​ ​(​ឫសី​ណាមួយ​)​ ​ពោល​ពាក្យ​នេះ​ ​នឹង​អ្នក​ថា​ ​ព្រហ្ម​នៅក្នុង​ទីណា​ ​ព្រហ្ម​មាន​សណ្ឋាន​យ៉ាងណា​ ​ព្រហ្ម​នៅត្រង់​កន្លែងណា​ ​យើង​ទាំងឡាយ​ស្គាល់​ទីនុ៎ះ​ ​យើង​ទាំងឡាយ​ ​ឃើញ​ព្រហ្ម​នុ៎ះ​ ​ដូច្នេះ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​ស្គាល់​ ​និង​ការ​ឃើញ​នុ៎ះ​ ​មិន​មាន​ទេ​។​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636811861534430749
ទៅកាន់ទំព័រ៖