ព្រះត្រៃបិដក ភាគ ១៥

តែ​យើង​ទាំងឡាយ​ ​សំដែង​ផ្លូវ​ ​ដើម្បី​កើតជា​មួយ​នឹង​ព្រហ្ម​នោះ​បាន​ថា​ ​នេះឯង​ជា​ផ្លូវត្រង់​ ​នេះ​ជា​ផ្លូវ​ទៀងទាត់​ ​ជាទី​ស្រោចស្រង់​សត្វ​ ​រមែង​នាំ​អ្នកប្រតិបត្តិ​តាមផ្លូវ​នោះ​ ​ឲ្យ​ទៅ​កើតជា​មួយ​នឹង​ពួក​ព្រហ្ម​បាន​។​
 [​១៧៣​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​វា​សេដ្ឋ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​កាលបើ​ដូច្នោះ​ ​ភាសិត​របស់​ពួក​ព្រាហ្មណ៍​ ​អ្នក​ត្រៃវិជ្ជា​ ​ជា​ភាសិត​មិនបាន​សេចក្តី​អស្ចារ្យ​ទេ​ឬ​។​ ​វា​សេដ្ឋ​មាណព​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាលបើ​ដូច្នេះ​ ​តាមដោយ​នូវ​ពិត​ ​ភាសិត​របស់​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​ជា​ភាសិត​មិន​មាន​សេចក្តី​អស្ចារ្យ​ទេ​។​ ​ម្នាល​វា​សេដ្ឋ​ ​ត្រូវហើយ​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​មិន​ស្គាល់​ព្រហ្ម​ណា​ ​មិនឃើញ​ព្រហ្ម​ណា​ទេ​ ​តែ​សំដែង​នូវ​ផ្លូវ​ដើម្បី​កើតជា​មួយ​នឹង​ព្រហ្ម​នោះ​ថា​ ​នេះឯង​ជា​ផ្លូវត្រង់​ ​នេះ​ជា​ផ្លូវ​ទៀងទាត់​ ​ជាទី​ស្រោចស្រង់​សត្វ​ ​រមែង​នាំ​អ្នកប្រតិបត្តិ​តាមផ្លូវ​នោះ​ ​ឲ្យ​ទៅ​កើតជា​មួយ​នឹង​ព្រហ្ម​បាន​ ​ហេតុ​នុ៎ះ​ ​នឹង​យកជាការ​មិនបានទេ​។​ ​ម្នាល​វា​សេដ្ឋ​ ​ដូច​មនុស្ស​មាន​ភ្នែក​ខ្វាក់​ ​ដើរ​ជាជួរ​តោង​គ្នានឹងគ្នា​ ​អ្នកដើរ​មុន​ ​ក៏​មើល​មិនឃើញ​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636811862221420042
ទៅកាន់ទំព័រ៖