ព្រះត្រៃបិដក ភាគ ១៥

អ្នកដើរ​កណ្តាល​ ​ក៏​មើល​មិនឃើញ​ ​អ្នកដើរ​ក្រោយ​ ​ក៏​មើល​មិនឃើញ​ ​ដូចម្តេច​មិញ​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ភាសិត​របស់​ពួក​ព្រាហ្មណ៍​ ​អ្នក​ត្រៃវិជ្ជា​ ​ក៏​មាន​ទំនង​ឧបមេយ្យ​ ​ដូចជា​មនុស្ស​ខ្វាក់​ ​ដើរ​ជាជួរ​ ​អ្នកដើរ​មុន​ ​ក៏​មើល​មិនឃើញ​ ​អ្នកដើរ​កណ្តាល​ ​ក៏​មើល​មិនឃើញ​ ​អ្នកដើរ​ក្រោយ​ ​ក៏​មើល​មិនឃើញ​ ​ដូច្នោះឯង​ ​ភាសិត​នេះ​ ​របស់​ពួក​ព្រាហ្មណ៍​ ​អ្នក​ត្រៃវិជ្ជា​នោះ​ ​ជា​ពាក្យ​គួរឲ្យ​អ្នកផង​សើចចំអក​បាន​ ​ជា​ភាសិត​ឱនថយ​ ​(​លាមក​)​ ​ជា​ភាសិត​ទទេ​ ​ជា​ភាសិត​សោះសូន្យ​ ​មែនពិត​។​ ​ម្នាល​វា​សេដ្ឋ​ ​អ្នក​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​រមែង​ឃើញ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ ​សូម្បី​ពួក​ជន​ឯទៀត​ច្រើន​នាក់​ ​ក៏​ឃើញ​ដែរ​ ​លុះដល់​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​រះ​ឡើង​អំពី​ទីណា​ ​អស្តង្គត​ទៅ​ក្នុង​ទីណា​ ​ក៏​នាំគ្នា​អង្វរករ​សរសើរ​ ​ប្រណម្យ​អញ្ជលី​ ​នមស្ការ​ដើរក្រឡឹង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដូច្នោះ​មែនហើយ​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​តែងឃើញ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ ​សូម្បី​ពួក​ជន​ឯទៀត​ច្រើន​នាក់​ ​ក៏​ឃើញ​ដែរ​ ​លុះដល់​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​រះ​ឡើង​អំពី​ទីណា​ ​អស្តង្គត​ទៅ​ក្នុង​ទីណា​ ​ក៏​នាំគ្នា​អង្វរករ​សរសើរ​ ​ប្រណម្យ​អញ្ជលី​ ​នមស្ការ​ដើរក្រឡឹង​។​ ​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636811862453663326
ទៅកាន់ទំព័រ៖