ព្រះត្រៃបិដក ភាគ ១៥

 [​១៧៤​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​តែងឃើញ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ ​សូម្បីតែ​ពួក​ជន​ឯទៀត​ច្រើន​នាក់​ ​ក៏​ឃើញ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ដែរ​ ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​រះ​ឡើង​អំពី​ទីណា​ ​អស្តង្គត​ទៅ​ក្នុង​ទីណា​ ​ក៏​នាំគ្នា​អង្វរករ​សរសើរ​ ​ប្រណម្យ​អញ្ជលី​ ​នមស្ការ​ដើរក្រឡឹង​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​ល្មម​សំដែង​ផ្លូវ​ ​ដើម្បី​កើតជា​មួយ​នឹង​ព្រះចន្ទ្រ​ ​ព្រះអាទិត្យ​ទាំងនោះ​ថា​ ​នេះឯង​ជា​ផ្លូវត្រង់​ ​នេះឯង​ជា​ផ្លូវ​ទៀងទាត់​ ​ជាទី​ស្រោចស្រង់​សត្វ​ ​រមែង​នាំ​អ្នកប្រតិបត្តិ​តាមផ្លូវ​នោះ​ ​ឲ្យ​ទៅ​កើតជា​មួយ​នឹង​ព្រះចន្ទ្រ​ ​ព្រះអាទិត្យ​ ​ដូច្នេះ​ ​មាន​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិន​មាន​ទេ​។​ ​ម្នាល​វា​សេដ្ឋ​ ​បានឮ​ថា​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​តែងឃើញ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ ​សូម្បី​ពួក​ជន​ឯទៀត​ច្រើន​នាក់​ ​ក៏​ឃើញ​ដែរ​ ​លុះដល់​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​រះ​ឡើង​អំពី​ទីណា​ ​អស្តង្គត​ទៅ​ក្នុង​ទីណា​ ​ក៏​នាំគ្នា​អង្វរករ​សរសើរ​ ​ប្រណម្យ​អញ្ជលី​ ​នមស្ការ​ដើរក្រឡឹង​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​មិន​ល្មម​សំដែង​ ​ផ្លូវ​ ​ដើម្បី​កើតជា​មួយ​នឹង​ព្រះចន្ទ្រ​ ​ព្រះអាទិត្យ​ទាំងនោះ​ថា​ ​នេះឯង​ជា​ផ្លូវត្រង់​ ​នេះឯង​ជា​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636811862736279490
ទៅកាន់ទំព័រ៖