ព្រះត្រៃបិដក ភាគ ១៥

ផ្លូវ​ទៀងទាត់​ ​ជាទី​ស្រោចស្រង់​សត្វ​ ​រមែង​នាំ​អ្នកប្រតិបត្តិ​តាមផ្លូវ​នោះ​ ​ឲ្យ​ទៅ​កើតជា​មួយ​នឹង​ព្រះចន្ទ្រ​ ​ព្រះអាទិត្យ​បាន​ឡើយ​ ​ឮថា​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​មិនដែល​បានឃើញ​ព្រហ្ម​ផ្ទាល់នឹងភ្នែក​របស់​ខ្លួន​ទេ​ ​បានឮ​ថា​ ​អាចារ្យ​របស់​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​ក៏​មិនដែល​បានឃើញ​ព្រហ្ម​ផ្ទាល់នឹងភ្នែក​របស់​ខ្លួន​ទេ​ ​បានឮ​ថា​ ​ពួក​អាចារ្យ​ ​ជា​ប្រធាន​លើ​អាចារ្យ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​ក៏​មិនដែល​បានឃើញ​ព្រហ្ម​ផ្ទាល់នឹងភ្នែក​របស់​ខ្លួន​ទេ​ ​បានឮ​ថា​ ​ពួក​បុព្វាចារ្យ​របស់​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​តាំង​អំពី​តំណ​នៃ​អាចារ្យ​ ​ជា​ជីតា​របស់​អាចារ្យ​ជា​គំរប់៧​ ​ក៏​មិនដែល​បានឃើញ​ព្រហ្ម​ផ្ទាល់នឹងភ្នែក​របស់​ខ្លួន​ដែរ​ ​បានឮ​ថា​ ​ពួក​ឫសី​ជាន់​មុន​ៗ​ ​ដែល​ជា​អ្នកតែង​មន្ត​ ​ជា​អ្នក​រាយមន្ត​ ​ដល់​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​ក្នុង​កាល​ឥឡូវនេះ​ ​តែង​ស្វាធ្យាយ​តាម​បទ​មន្ត​នេះ​ ​ជា​របស់​ចាស់​ ​ដែល​ពួក​ឫសី​ធ្លាប់​ស្វាធ្យាយ​ ​ធ្លាប់​បង្រៀន​ ​ធ្លាប់​ប្រមូល​ទុក​មក​ហើយ​ ​តែង​សូត្រ​តាម​បទ​មន្ត​នោះ​ ​តែង​ពោល​តាម​បទ​មន្ត​ ​ដែល​ឫសី​ទាំងឡាយ​ ​ពោល​មក​ហើយ​ ​តែង​បង្រៀន​តាម​បទ​មន្ត​ ​ដែល​ឫសី​ទាំងឡាយ​
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 636811862966362650
ទៅកាន់ទំព័រ៖