ព្រះត្រៃបិដក ភាគ ១៥

បង្រៀន​មក​ហើយ​ ​ឫសី​ណាខ្លះ​ ​គឺ​ឫសី​ឈ្មោះ​ ​អដ្ឋ​កៈ១​ ​វា​មកៈ១​ ​វា​មទេ​វៈ១​ ​វេស្សា​មិត្តៈ១​ ​យម​ត​គ្គី១​ ​អង្គី​រសៈ១​ ​ភារ​ទ្វា​ជៈ១​ ​វា​សេ​ដ្ឋៈ១​ ​កស្សបៈ១​ ​ភគុ១​ ​ឫសី​ទាំងនោះ​ ​បាន​ពោល​យ៉ាងនេះ​ ​នឹង​អ្នក​ថា​ ​ព្រហ្ម​នៅក្នុង​ទីណា​ ​ព្រហ្ម​មាន​សណ្ឋាន​យ៉ាងណា​ ​ព្រហ្ម​នៅក្នុង​កន្លែងណា​ ​យើង​ស្គាល់​ទីនុ៎ះ​ ​យើង​ឃើញ​ព្រហ្ម​នុ៎ះ​ ​ដូច្នេះ​ដែរ​ឬ​។​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ទាំងនោះ​ ​ក៏​ពោល​យ៉ាងនេះ​ថា​ ​យើង​មិនដែល​ស្គាល់​ព្រហ្ម​ណា​ ​មិនដែល​ឃើញ​ព្រហ្ម​ណា​ទេ​ ​ប៉ុន្តែ​ ​យើង​សំដែង​ផ្លូវ​ ​ដើម្បី​កើតជា​មួយ​នឹង​ព្រហ្ម​នោះ​ថា​ ​នេះឯង​ជា​ផ្លូវត្រង់​ ​នេះឯង​ជា​ផ្លូវ​ទៀងទាត់​ ​ជាទី​ស្រោចស្រង់​សត្វ​ ​រមែង​នាំ​អ្នកប្រតិបត្តិ​តាមផ្លូវ​នោះ​ ​ឲ្យ​ទៅ​កើតជា​មួយ​នឹង​ព្រហ្ម​បាន​។​
 [​១៧៥​]​ ​ម្នាល​វា​សេដ្ឋ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​កាលបើ​ដូច្នោះ​ ​ភាសិត​របស់​ពួក​ព្រាហ្មណ៍​ ​អ្នក​ត្រៃវិជ្ជា​នោះ​ ​ជា​ភាសិត​មិនបានការ​ទេ​ ​មិនមែន​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មែនពិត​ហើយ​ ​កាលបើ​ដូច្នោះ​ ​ភាសិត​របស់​ពួក​ព្រាហ្មណ៍​ ​អ្នក​ត្រៃវិជ្ជា​នោះ​ ​ជា​ភាសិត​មិនបាន​ការណ៍​ទេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ត្រូវហើយ​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ទាំងនោះ​ ​មិនដែល​ស្គាល់​ព្រហ្ម​ណា​ ​មិនដែល​ឃើញ​ព្រហ្ម​ណា​ទេ​ ​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636811863243878523
ទៅកាន់ទំព័រ៖