ព្រះត្រៃបិដក ភាគ ១៥

ប៉ុន្តែ​ហ៊ាន​សំដែង​ផ្លូវ​ ​ដើម្បី​កើតជា​មួយ​នឹង​ព្រហ្ម​នោះ​ថា​ ​នេះឯង​ជា​ផ្លូវត្រង់​ ​នេះឯង​ជា​ផ្លូវ​ទៀងទាត់​ ​ជាទី​ស្រោចស្រង់​សត្វ​ ​រមែង​នាំ​អ្នកប្រតិបត្តិ​តាមផ្លូវ​នោះ​ ​ឲ្យ​ទៅ​កើតជា​មួយ​នឹង​ព្រហ្ម​នោះ​បាន​ ​ហេតុនេះ​ ​នឹង​យក​ជា​ការណ៍​ពុំបានឡើយ​។​
 ​[​១៧៦​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ដូចជា​បុរស​ពោល​យ៉ាងនេះ​ថា​ ​ខ្ញុំ​ប្រាថ្នា​ចង់បាន​នូវ​ស្ត្រី​ ​ដែល​មាន​រូបល្អ​ ​ក្នុង​ជនបទ​នេះ​។​ ​ជន​ទាំងឡាយ​ ​សួរ​បុរស​នោះ​យ៉ាងនេះ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​ស្ត្រី​មាន​រូបល្អ​ ​ក្នុង​ជនបទ​ ​ដែល​អ្នក​ប្រាថ្នា​ចង់បាន​ ​តើ​អ្នក​ស្គាល់​ស្ត្រី​មាន​រូបល្អ​ ​ក្នុង​ជនបទ​នោះ​ ​ថា​ជា​នាង​ខត្តិយានី​ ​ឬ​នាង​ព្រាហ្មណី​ ​ជា​នាង​វេស្សី​ ​ឬ​ជា​នាង​សុទ្ទី​ដែរ​ឬ​។​ ​បុរស​នោះ​ ​កាល​គេ​សួរ​ដូច្នេះហើយ​ ​ក៏​ប្រាប់​ថា​ ​ខ្ញុំ​មិន​ស្គាល់​ទេ​។​ ​ជន​ទាំងឡាយ​ ​សួរ​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​ស្ត្រី​មាន​រូបល្អ​ ​ក្នុង​ជនបទ​ ​ដែល​អ្នក​ប្រាថ្នា​ចង់បាន​ ​តើ​អ្នក​ស្គាល់​ស្ត្រី​មាន​រូបល្អ​ ​ក្នុង​ជនបទ​នោះ​ ​ថា​ ​មានឈ្មោះ​យ៉ាងនេះ​ ​ឬ​មាន​គោត្រ​យ៉ាងនេះ​ ​ខ្ពស់​ ​ឬ​ទាប​ ​ឬ​យ៉ាង​កណ្តាល​ ​ខ្មៅ​ ​ឬ​ស្រអែម​ ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636811863487492457
ទៅកាន់ទំព័រ៖