ព្រះត្រៃបិដក ភាគ ១៥

ជា​បុគ្គល​ទី១​ ​ឬទី២​ ​របស់​ព្រាហ្មណ៍​ ​អ្នកទទួល​នូវ​ការ​បូជា​។​ ​ព្រាហ្មណ៍​បុរោហិត​ ​ប្រកបដោយ​អង្គ​ទាំង៤នេះឯង​។​ ​អង្គ​ទាំង៤នេះ​ ​ជា​បរិក្ខារ​ ​របស់​យ័ញ្ញ​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​១២​]​ ​ម្នាល​ព្រាហ្មណ៍​ ​លំដាប់នោះ​ ​ព្រាហ្មណ៍​បុរោហិត​ ​បាន​សំដែង​វិ​ធី​តំ​កល់​ចិត្ត៣យ៉ាង​ ​ដល់​ព្រះបាទ​មហា​វិជិត​រាជ​ ​ក្នុង​កាលមុន​យញ្ញពិធី​ថា​ ​កាលបើ​ព្រះរាជា​ដ៏​ចំរើន​ ​នឹង​បូ​ជា​មហា​យ័ញ្ញ​ ​គង់​នឹង​មាន​សេចក្តី​ក្តៅក្រហាយ​ណាមួយ​មិនខាន​ ​ឱ​ហ្ន៎​ ​គំនរ​ភោគៈ​យ៉ាងច្រើន​របស់​អញ​ ​នឹង​វិនាស​ទៅ​ ​ព្រះរាជា​ដ៏​ចំរើន​ ​កុំ​គប្បី​ធ្វើ​សេចក្តី​ក្តៅក្រហាយ​នោះ​ឡើយ​។​ ​កាលបើ​ព្រះរាជា​ដ៏​ចំរើន​ ​នឹង​បូ​ជា​មហា​យ័ញ្ញ​ ​នឹង​មាន​សេចក្តី​ក្តៅក្រហាយ​ណាមួយ​មិនខាន​ ​ឱ​ហ្ន៎​ ​គំនរ​ភោគៈ​យ៉ាងច្រើន​របស់​អញ​ ​វិនាស​ទៅ​ ​ព្រះរាជា​ដ៏​ចំរើន​ ​កុំ​គប្បី​ធ្វើ​សេចក្តី​ក្តៅក្រហាយ​នោះ​ឡើយ​។​ ​កាលបើ​ព្រះរាជា​ដ៏​ចំរើន​ ​នឹង​បូ​ជា​មហា​យ័ញ្ញ​ ​នឹង​មាន​សេចក្តី​ក្តៅក្រហាយ​ណាមួយ​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636811781034126395
ទៅកាន់ទំព័រ៖