ព្រះត្រៃបិដក ភាគ ១៥
ឬទិសខាងលិច ឬទិសខាងជើង ប្រាសាទនោះខ្ពស់ ឬទាប ឬយ៉ាងកណ្តាលដែរឬ។ បុរសនោះ កាលគេសួរដូច្នេះហើយ ក៏ប្រាប់ថា ខ្ញុំមិនដឹងទេ។ ជនទាំងឡាយ សួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកមិនដឹង មិនឃើញប្រាសាទណាទេ តែធ្វើជណ្តើរបម្រុងឡើងប្រាសាទនោះឬ។ បុរសនោះ កាលគេសួរដូច្នេះហើយ ក៏ឆ្លើយថា បាទ។ ម្នាលវាសេដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច កាលបើដូច្នោះ សំដីនៃបុរសនោះ មិនបានការណ៍ មិនមែនឬ។ បពិត្រព្រះគោតមដ៏ចំរើន មែនពិតហើយ កាលបើយ៉ាងនេះ សំដីរបស់បុរសនោះ មិនបានការណ៍ទេ។ ម្នាលវាសេដ្ឋៈ មែនហើយ បានឮថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មិនដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន បានឮថា ពួកអាចារ្យរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ក៏មិនដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនដែរ បានឮថា ពួក
ID: 636811864004632036
ទៅកាន់ទំព័រ៖