ព្រះត្រៃបិដក ភាគ ១៥

ហៅ​ព្រះព្រហ្ម​ ​ហៅ​ព្រះ​មហិន្ទ្រ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ទាំងនោះ​ ​ប្រព្រឹត្ត​លះបង់​ធម៌​ ​ដែល​ធ្វើ​បុគ្គល​ឲ្យ​ទៅជា​ព្រាហ្មណ៍​ចេញ​ហើយ​ ​ប្រព្រឹត្ត​សមាទាន​ធម៌​ ​ដែល​មិន​ធ្វើ​បុគ្គល​ឲ្យ​ទៅជា​ព្រាហ្មណ៍​វិញ​ ​លុះ​បែកធ្លាយ​កាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​នឹង​ទៅ​កើតជា​មួយ​នឹង​ពួក​ព្រហ្ម​ ​ព្រោះ​ហេតុ​ស្រែកហៅ​ ​ឬ​ព្រោះ​ហេតុ​សេចក្តី​អង្វរ​ ​ព្រោះ​ហេតុ​សេចក្តី​ប្រាថ្នា​ ​ឬ​ព្រោះ​ហេតុ​សេចក្តី​ត្រេកអរ​ ​ហេតុដូច្នេះ​នេះ​ ​មិនដែល​មាន​ឡើយ​។​
 [​១៧៩​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ដូច​ស្ទឹង​អចិរ​វតី​នេះ​ ​ពេញ​ប្រៀប​ដោយ​ទឹក​ ​ល្មម​ក្អែក​ទំ​មាត់ច្រាំង​ ​ឱន​ផឹក​បាន​ ​គ្រានោះ​ ​មាន​បុរស​អ្នក​ត្រូវការ​ត្រើយ​ខាងនាយ​ ​អ្នក​ស្វែងរក​ត្រើយ​ខាងនាយ​ ​អ្នក​ទៅ​ត្រើយ​ខាងនាយ​ ​អ្នក​ចង់​ឆ្លង​ទៅ​ត្រើយ​ខាងនាយ​ ​បាន​មកដល់​ ​(​ស្ទឹង​នោះ​)​ ​ក៏​យក​ខ្សែ​ដ៏​មាំ​ ​មក​ចង​ដើមដៃ​ទៅ​ខាងក្រោយ​ ​(​ចងស្លាបសេក​)​ ​យ៉ាង​ខ្ជាប់​ ​ទុក​នៅ​ត្រើយ​ខាងអាយ​ ​ម្នាល​វា​សេដ្ឋ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​បុរស​នោះ​ ​នឹង​ចេញពី​ត្រើយ​ខាងអាយ​ ​នៃ​ស្ទឹង​អចិរ​វតី​ ​ទៅ​ត្រើយ​ខាងនាយ​ ​តើ​បាន​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិនបានទេ​។​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636811865167788565
ទៅកាន់ទំព័រ៖