ព្រះត្រៃបិដក ភាគ ១៥

ម្នាល​វា​សេ​ដ្ឋៈ​ ​ដូច្នោះ​មែនហើយ​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​ ​លោក​ហៅ​កាមគុណ​ទាំង៥នេះ​ថា​ ​ខ្នោះ​ក៏​មាន​ ​ថា​ចំណង​ក៏​មាន​ ​កាមគុណ​ទាំង៥​ ​តើ​ដូចម្តេច​ខ្លះ​ ​គឺ​រូប​ ​ដែល​គួរ​ដឹង​បាន​ដោយ​ចក្ខុ​ ​គួរ​ប្រាថ្នា​ ​គួរ​ស្រឡាញ់​ ​គួរ​ពេញចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកអរ​ ​សំឡេង​ ​ដែល​គួរ​ដឹង​បាន​ដោយ​ត្រចៀក​។​បេ​។​ ​ក្លិន​ ​ដែល​គួរ​ដឹង​បាន​ដោយ​ច្រមុះ​។​ ​រស​ ​ដែល​គួរ​ដឹង​បាន​ដោយ​អណ្តាត​។​ ​ផោដ្ឋព្វៈ​ ​ដែល​គួរ​ដឹង​បាន​ដោយ​កាយ​ ​គួរ​ប្រាថ្នា​ ​គួរ​ស្រឡាញ់​ ​គួរ​ពេញចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកអរ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​ ​លោក​ហៅ​កាមគុណ៥នេះឯង​ ​ថា​ខ្នោះ​ក៏​មាន​ ​ថា​ចំណង​ក៏​មាន​ ​ម្នាល​វា​សេដ្ឋ​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​ជាប់​ជក់​នៅ​ ​ជ្រប់​នៅ​ ​លិចលង់​នៅ​ ​ឃើញថា​មិន​មានទោស​ ​មិន​មាន​ប្រាជ្ញា​ ​ជា​គ្រឿងរ​លាស់​ខ្លួន​ ​តែង​បរិភោគ​កាមគុណ​ទាំង៥នេះឯង​។​ ​ម្នាល​វា​សេដ្ឋ​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​នោះ​ ​ប្រព្រឹត្ត​លះបង់​ធម៌​ ​ដែល​ធ្វើ​បុគ្គល​ឲ្យ​ទៅជា​ព្រាហ្មណ៍​ចេញ​ហើយ​ ​ប្រព្រឹត្ត​សមាទាន​ធម៌​ ​ដែល​មិន​ធ្វើ​បុគ្គល​ឲ្យ​ទៅជា​ព្រាហ្មណ៍​វិញ​ ​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636811865445254435
ទៅកាន់ទំព័រ៖