ព្រះត្រៃបិដក ភាគ ១៥

(​គ្រឿង​ទប់​)​ ​ក៏បាន​ ​ហៅថា​ ​នី​វរ​ណៈ​ ​(​គ្រឿង​រារាំង​)​ ​ក៏បាន​ ​ហៅថា​ ​ឱ​នា​ហនៈ​ ​(​គ្រឿង​ទា​ញយិ​ត​)​ក៏បាន​ ​ហៅថា​ ​បរិ​យោ​ហនៈ​ ​(​គ្រឿង​រួបរឹត​)​ ​ក៏បាន​ ​នី​វរ​ណៈ​ទាំង៥ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​ ​គឺ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ១​ ​ព្យាបាទ​នី​វរ​ណៈ១​ ​ថីនមិទ្ធ​នី​វរ​ណៈ១​ ​ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ១​ ​វិចិកិច្ឆា​នី​វរ​ណៈ១​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​ ​លោក​ហៅ​ ​នី​វរ​ណៈ​ទាំង៥ប្រការ​នេះឯង​ ​ថា​ ​អាវរណៈ​ក៏បាន​ ​ហៅថា​ ​នី​វរ​ណៈ​ក៏បាន​ ​ហៅថា​ ​ឱ​នា​ហនៈ​ក៏បាន​ ​ហៅថា​ ​បរិ​យោ​ហនៈ​ក៏បាន​។​
 [​១៨១​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​ត្រូវ​នី​វរ​ណៈ​ទាំង៥នេះ​ដោត​ក្រង​ ​ចង​រឹត​ ​ចងក្រៀក​ ​ចាក់ស្រែះ​ហើយ​។​ ​ម្នាល​វា​សេដ្ឋ​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​នោះ​ ​ប្រព្រឹត្ត​លះបង់​ធម៌​ ​ដែល​ធ្វើ​បុគ្គល​ឲ្យ​ទៅជា​ព្រាហ្មណ៍​ចេញ​ ​ហើយ​ប្រព្រឹត្ត​សមាទាន​ធម៌​ ​ដែល​មិន​ធ្វើ​បុគ្គល​ឲ្យ​ទៅជា​ព្រាហ្មណ៍​វិញ​ ​ព្រាហ្មណ៍​ទាំងនោះ​ ​ត្រូវ​នី​វរ​ណៈ​ទាំង៥​ ​ដោត​ក្រង​ ​ចង​រឹត​ ​ចងក្រៀក​ ​ចាក់ស្រែះ​ហើយ​ ​លុះ​បែកធ្លាយ​កាយ​ទៅ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​នឹង​ទៅ​កើតជា​មួយ​នឹង​ពួក​ព្រហ្ម​ ​ហេតុនេះ​ ​មិន​មាន​សោះ​ឡើយ​។​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636811865969444417
ទៅកាន់ទំព័រ៖