ព្រះត្រៃបិដក ភាគ ១៥
[១៨២]ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អ្នកធ្លាប់បានឮពួកព្រាហ្មណ៍ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យ ប្រធានលើអាចារ្យទាំងឡាយ និយាយថា ព្រហ្ម មានស្ត្រីជាគ្រឿងជាប់ចំពាក់ ឬមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ។ វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ។ ព្រហ្មមានចិត្តចងពៀរ ឬមិនបានចងពៀរទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មមិនមានចិត្តចងពៀរទេ។ ព្រហ្មមានចិត្តប្រកបដោយព្យាបាទ ឬមិនមានចិត្តប្រកបដោយព្យាបាទទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មមិនមានចិត្តប្រកបដោយព្យាបាទទេ។ ព្រហ្មមានចិត្តសៅហ្មង ឬមិនមានចិត្តសៅហ្មងទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មមិនមានចិត្តសៅហ្មងទេ
(១) ព្រហ្មប្រព្រឹត្តទៅតាមអំណាចចិត្តបាន ឬប្រព្រឹត្តទៅតាមអំណាចចិត្តមិនបានទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មប្រព្រឹត្តទៅតាមអំណាចចិត្តបាន
(២) ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានស្ត្រីជាគ្រឿងជាប់
(១) អដ្ឋកថា ពន្យល់ថា ព្រហ្មមិនមានចិត្តសៅហ្មង ព្រោះមិនមានឧទ្ធច្ចកុក្កុច្ចៈ។ (២) ព្រហ្មប្រព្រឹត្តទៅតាមអំណាចចិត្តបាន ព្រោះមិនមានវិចិកិច្ឆា។
ID: 636811866369607305
ទៅកាន់ទំព័រ៖