ព្រះត្រៃបិដក ភាគ ១៥
ចំពាក់ ឬមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាមានស្ត្រីជាគ្រឿងជាប់ចំពាក់ (គ្រប់គ្រងស្រីដែរ)។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តចងពៀរ ឬមិនមានចិត្តចងពៀរទេ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តចងពៀរ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តប្រកបដោយព្យាបាទ ឬមិនមានចិត្តប្រកបដោយព្យាបាទទេ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តប្រកបដោយព្យាបាទ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តសៅហ្មង ឬមានចិត្តមិនសៅហ្មងទេ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តសៅហ្មង។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ប្រព្រឹត្តទៅតាមអំណាចចិត្តបាន ឬប្រព្រឹត្តទៅតាមអំណាចចិត្តមិនបានទេ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ប្រព្រឹត្តទៅតាមអំណាចចិត្តមិនបាន ទេ។
[១៨៣] ម្នាលវាសេដ្ឋៈ អើ បើថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ មានស្ត្រីជាគ្រឿងជាប់ចំពាក់ដូច្នេះ ឯព្រហ្ម ជាអ្នកមិនមានស្ត្រី ជាគ្រឿងជាប់ចំពាក់ទេ ចុះបណ្តាពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ដែលមានស្ត្រីជាគ្រឿងជាប់ចំពាក់ តើប្រៀបផ្ទឹមនឹងព្រហ្ម ដែលមិនមានស្ត្រី ជាគ្រឿងជាប់ចំពាក់ សមគ្នាដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ដំណើរនុ៎ះ ប្រៀប
ID: 636811866628252099
ទៅកាន់ទំព័រ៖