ព្រះត្រៃបិដក ភាគ ១៥

មិនខាន​ថា​ ​ឱ​ហ្ន៎​ ​គំនរ​ភោគៈ​យ៉ាងច្រើន​របស់​អញ​ ​វិនាស​ទៅ​ហើយ​ ​ព្រះរាជា​ដ៏​ចំរើន​ ​កុំ​គប្បី​ធ្វើ​សេចក្តី​ក្តៅក្រហាយ​នោះ​ឡើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រាហ្មណ៍​បុរោហិត​ ​បាន​សំដែង​វិ​ធី​តំ​កល់​ចិត្ត៣យ៉ាងនេះ​ ​ដល់​ព្រះបាទ​មហា​វិជិត​រាជ​ ​ក្នុង​កាលមុន​យញ្ញពិធី​។​
 [​១៣​]​ ​ម្នាល​ព្រាហ្មណ៍​ ​លំដាប់នោះ​ ​ព្រាហ្មណ៍​បុរោហិត​ ​បាន​បន្ទោបង់​នូវ​សេចក្តី​ក្តៅក្រហាយ​ ​របស់​ព្រះបាទ​មហា​វិជិត​រាជ​ ​ក្នុង​ពួក​បុគ្គល​អ្នកទទួល​នូវ​គ្រឿងបូជា​ ​ដោយ​អាការ​ទាំង១០​ ​ក្នុង​កាលមុន​យញ្ញពិធី​។​ ​(​ថា​)​ ​ពួក​មនុស្ស​អ្នកសម្លាប់​សត្វ​ក៏​មាន​ ​អ្នក​វៀរចាក​ការ​សម្លាប់សត្វ​ក៏​មាន​ ​នឹង​នាំគ្នា​មកកាន់​ទីសម្រាប់​បូ​ជាយ័​ញ្ញ​របស់​ព្រះអង្គ​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​ ​ដែល​ជា​អ្នកសម្លាប់​សត្វ​ ​ផល​របស់​ការ​សម្លាប់សត្វ​នោះ​ ​ក៏​នឹង​មានដល់​មនុស្ស​ពួក​នោះ​ទៅ​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​ ​ជា​អ្នក​វៀរចាក​ការ​សម្លាប់សត្វ​ ​សូម​ព្រះអង្គ​ ​ទ្រង់ព្រះ​រាជទាន​ ​សូម​ព្រះអង្គ​ ​ចំណាយ​ព្រះរាជទ្រព្យ​ ​សូម​ព្រះអង្គ​រីករាយ​ ​សូមឲ្យ​ខាងក្នុង​ព្រះហឫទ័យ​ ​របស់​ព្រះអង្គ​ជ្រះថ្លា​ ​ចំពោះ​ជន​ទាំងនោះ​ចុះ​។​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636811781419908460
ទៅកាន់ទំព័រ៖