ព្រះត្រៃបិដក ភាគ ១៥

ធៀប​មិន​សមគ្នា​ទេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ត្រូវហើយ​ ​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​ដែល​មាន​ស្ត្រីជា​គ្រឿង​ជាប់​ចំពាក់​ ​លុះ​បែកធ្លាយ​កាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ក៏​ទៅ​កើតជា​មួយ​នឹង​ព្រហ្ម​ ​ដែល​មិន​មាន​ស្ត្រី​ ​ជា​គ្រឿង​ជាប់​ចំពាក់​ ​ហេតុដូច្នេះ​នេះ​ ​មិនដែល​មាន​ទេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​បានឮ​ដូច្នេះ​ថា​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​នោះ​ ​មានចិត្ត​ចងពៀរ​ ​ចំណែកខាង​ព្រហ្ម​ ​មិន​មានចិត្ត​ចងពៀរ​ទេ​ ​ប្រៀបធៀប​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​ ​ដែល​មានចិត្ត​ចងពៀរ​ ​ជាមួយនឹង​ព្រហ្ម​ ​ដែល​មិន​មានចិត្ត​ចងពៀរ​ ​តើ​សមគ្នា​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដំណើរ​នុ៎ះ​ ​ប្រៀបធៀប​មិនបានទេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​បានឮ​ថា​ ​ពួក​ព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា​នោះ​ ​មានចិត្ត​ប្រកបដោយ​ព្យាបាទ​ ​ព្រហ្ម​ ​មិន​មានចិត្ត​ប្រកបដោយ​ព្យាបាទ​ទេ​ ​ពួក​ព្រាហ្មណ៍​ ​អ្នក​ត្រៃវិជ្ជា​ ​មានចិត្ត​សៅហ្មង​ ​ព្រហ្ម​មិន​មានចិត្ត​សៅហ្មង​ទេ​ ​ពួក​ព្រាហ្មណ៍​ ​អ្នក​ត្រៃវិជ្ជា​ ​ប្រព្រឹត្តទៅ​តាមអំណាចចិត្ត​មិនបានទេ​ ​ព្រហ្ម​ ​ប្រព្រឹត្តទៅ​តាមអំណាចចិត្ត​បាន​ ​ចុះបើ​ប្រៀបធៀប​ពួក​ព្រាហ្មណ៍​ ​អ្នក​ត្រៃវិជ្ជា​ ​ដែល​ប្រព្រឹត្តទៅ​តាមអំណាចចិត្ត​មិនបាន​ ​ជាមួយនឹង​ព្រហ្ម​ ​ដែល​ប្រព្រឹត្តទៅ​តាមអំណាចចិត្ត​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636811866880166507
ទៅកាន់ទំព័រ៖