ព្រះត្រៃបិដក ភាគ ១៥

មន​សាក​ត​គ្រាម​ ​មិនមែន​នៅក្នុង​ទី​ឆ្ងាយ​អំពី​ទីនេះ​ទេ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​យ៉ាងនោះ​ហើយ​ ​មន​សាក​ត​គ្រាម​ ​នៅក្នុង​ទី​ជិតនឹង​ទីនេះ​ ​មន​សាក​ត​គ្រាម​ ​មិន​នៅក្នុង​ទី​ឆ្ងាយ​អំពី​ទីនេះ​ទេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​បុរស​ដែល​កើត​ហើយ​ ​ចំរើន​ហើយ​ ​ក្នុង​មន​សាក​ត​គ្រាម​នេះ​ ​មាន​អ្នកផង​ ​សួររក​ផ្លូវ​នៃ​មន​សាក​ត​គ្រាម​ ​ចំពោះ​បុរស​នោះ​ ​ដែល​ចេញទៅ​អំពី​មន​សាក​ត​គ្រាម​ ​ក្នុងខណៈនោះ​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​បុរស​ដែល​កើត​ហើយ​ ​ចំរើន​ហើយ​ ​ក្នុង​មន​សាក​ត​គ្រាម​នេះ​ ​កាលបើ​គេ​សួររក​ផ្លូវ​នៃ​មន​សាក​ត​គ្រាម​ ​សំដី​យឺតយូរ​ ​និង​អឹមអៀម​ ​តើមាន​ខ្លះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សំដី​នេះ​ ​មិនយឺត​យូរ​ ​មិន​អឹមអៀម​ទេ​។​ ​សេចក្តី​នោះ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រោះ​បុរស​ឯណោះ​ ​កើត​ហើយ​ ​ចំរើន​ហើយ​ ​ក្នុង​មន​សាក​ត​គ្រាម​ ​បាន​ជា​បុរស​នោះ​ ​ស្គាល់ផ្លូវ​ទាំងអស់​ ​ដែល​ទៅកាន់​មន​សាក​ត​គ្រាម​ ​ដោយ​ច្បាស់លាស់​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​បុរស​ដែល​កើត​ហើយ​ ​ចំរើន​ហើយ​ ​ក្នុង​មន​សាក​ត​គ្រាម​នោះ​ ​កាលបើ​មាន​អ្នកផង​ ​សួររក​ផ្លូវ​នៃ​មន​សាក​ត​គ្រាម​ ​គង់មាន​
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636811867379755082
ទៅកាន់ទំព័រ៖