ព្រះត្រៃបិដក ភាគ ១៥

សំដី​យឺតយូរ​ ​និង​អឹមអៀម​ខ្លះ​ ​ឯត​ថា​គត​ ​កាលបើ​អ្នកផង​ ​សួររក​ផ្លូវ​ទៅកាន់​ព្រហ្មលោក​ ​ឬបដិបទា​ ​ជាទី​ទៅកាន់​ព្រហ្មលោក​ ​មិន​មានការ​ប្រព្រឹត្តិ​យឺតយូរ​ ​និង​ការ​អឹមអៀម​ឡើយ​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​តថាគត​ ​ស្គាល់​ទាំង​ព្រហ្ម​ ​ស្គាល់​ទាំង​ព្រហ្មលោក​ ​ស្គាល់​ទាំង​បដិបទា​ ​ជាទី​ទៅកាន់​ព្រហ្មលោក​ ​មិន​តែប៉ុណ្ណោះ​សោត​ ​ព្រហ្ម​ប្រតិបត្តិ​យ៉ាងណា​ ​ទើបបាន​ទៅ​កើត​ក្នុង​ព្រហ្មលោក​ ​តថាគត​ ​ក៏​ស្គាល់​ច្បាស់​ ​នូវ​សេចក្តី​ប្រតិបត្តិ​នោះ​។​
 [​១៨៥​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​វា​សេដ្ឋ​មាណព​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បានឮ​ដូច្នេះ​ថា​ ​ព្រះសមណគោតម​ ​សំដែង​ផ្លូវ​ ​ដើម្បី​ទៅ​កើតជា​មួយ​នឹង​ព្រហ្ម​បាន​ ​ខ្ញុំ​ព្រះអង្គ​ ​សូមឱកាស​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​សំដែង​ផ្លូវ​ ​ដើម្បី​ទៅ​កើត​ ​ជាមួយនឹង​ព្រហ្ម​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ស្រោចស្រង់​ព្រាហ្មណ៍​ ​និង​ពពួកសត្វ​ផង​ចុះ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ប្រុង​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ល្អ​ចុះ​ ​តថាគត​ ​នឹង​សំដែង​ប្រាប់​។​ ​វា​សេដ្ឋ​មាណព​ ​បាន​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636811867597547539
ទៅកាន់ទំព័រ៖