ព្រះត្រៃបិដក ភាគ ១៥

ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ព្រះ​តថាគត​ ​កើតឡើង​ក្នុង​លោក​នេះ​ ​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​។​បេ​។​ ​(​បណ្ឌិត​គប្បី​សំដែង​ឲ្យ​ពិស្តារ​ ​ដូច​ក្នុង​សាមញ្ញ​ផល​សូត្រ​ផង​ចុះ​)​។​បេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ ​ដោយ​សីល​យ៉ាងនេះ​ឯង​។​បេ​។​ ​កាល​ភិក្ខុ​នោះ​ ​បាន​ពិចារណា​ឃើញច្បាស់​នូវ​នី​វរ​ណៈ៥នេះ​ក្នុង​ខ្លួន​ ​ដែល​ខ្លួន​លះបង់​ហើយ​ ​បាមោជ្ជៈ​ ​គឺ​សេចក្តី​ត្រេកអរ​យ៉ាង​ល្មម​ ​ក៏​កើតឡើង​ ​កាល​បើ​បាមោជ្ជៈ​ ​កើតឡើង​ហើយ​ ​បីតិ​ក៏​កើតឡើង​ ​កាល​ចិត្ត​ប្រកបដោយ​បីតិ​ ​កើតឡើង​ហើយ​ ​កាយ​ក៏​រមែង​ស្ងប់​រម្ងាប់​ ​កាលបើ​មាន​កាយ​ស្ងប់​រម្ងាប់​ហើយ​ ​ក៏​រមែង​ទទួល​នូវ​សេចក្តី​សុខ​ ​ចិត្ត​របស់​ភិក្ខុ​ដែល​បាន​សេចក្តី​សុខ​ហើយ​ ​ក៏​រមែង​តាំងនៅ​មាំ​។​ ​ភិក្ខុ​នោះ​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​រមែង​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ទិសទី៣ទិសទី៤​ ​ទាំង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​បាន​ដូចគ្នា​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ដ៏​ទូលាយ​ ​ធំ​ ​រក​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ទាំងពួង​ ​គ្រប់ទិស​ ​គ្រប់តំបន់​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​មនុស្ស​មាន​កំឡាំង​ ​ផ្លុំស័ង្ខ​ ​អាច​ញុំាង​បុគ្គល​ឲ្យដឹង​បាន​គ្រប់ទិស​ទាំង៤​ ​ដោយ​មិន​លំបាក​ ​យ៉ាងណា​
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 636811867921986096
ទៅកាន់ទំព័រ៖