ព្រះត្រៃបិដក ភាគ ១៥
ម្នាលវាសេដ្ឋៈ កម្មជាកាមាវចរណា ក្នុងមេត្តាចេតោវិមុត្តិ ដែលបុគ្គលបានចំរើនយ៉ាងនេះ កម្មជាកាមាវចរនោះ មិនបានកៀចក្រាញនៅក្នុងរូបាវចរ និងអរូបាវចរនោះ គឺកម្មជាកាមាវចរនោះ មិនបានឋិតនៅក្នុងរូបាវចរ និងអរូបាវចរនោះឡើយ ក៏យ៉ាងនោះឯង។ ម្នាលវាសេដ្ឋៈ នេះឯងហៅថា ផ្លូវដើម្បីទៅកើតជាមួយនឹងព្រហ្ម។
[១៨៦] ម្នាលវាសេដ្ឋៈ សេចក្តីតទៅទៀតថា ភិក្ខុមានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា។បេ។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ទិសទី៤ ទាំងទិសខាងលើ ទិសខាងក្រោម និងទិសទទឹងបានដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ដ៏ទូលាយធំ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងអស់ គ្រប់ទិស គ្រប់តំបន់។ ម្នាលវាសេដ្ឋៈ មនុស្ស ដែលមានកំឡាំង ផ្លុំស័ង្ខ អាចញុំាងបុគ្គលឲ្យដឹងបានគ្រប់
ID: 636811868215672894
ទៅកាន់ទំព័រ៖