ព្រះត្រៃបិដក ភាគ ១៥
បពិត្រព្រះគោតមដ៏ចំរើន ប្រព្រឹត្តទៅតាមអំណាចចិត្តបាន។ ម្នាលវាសេដ្ឋៈ អើ បើថា ភិក្ខុ ជាអ្នកមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ ព្រហ្ម ក៏ជាអ្នកមិនមានស្ត្រី ជាគ្រឿងជាប់ចំពាក់ហើយ តើប្រៀបធៀប ភិក្ខុដែលមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ នឹងព្រហ្ម ដែលមិនមានស្ត្រី ជាគ្រឿងជាប់ចំពាក់ សមគ្នាដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ប្រៀបធៀបសមគ្នាហើយ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ភិក្ខុ ដែលមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ លុះបែកធ្លាយកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ នឹងទៅកើតជាមួយនឹងព្រហ្ម ដែលមិនមានស្ត្រី ជាគ្រឿងជាប់ចំពាក់ ហេតុដូច្នេះនេះ តែងមានជាប្រាកដ។ ម្នាលវាសេដ្ឋៈ បានឮដូច្នេះថា ភិក្ខុ មិនមានចិត្តចងពៀរ ព្រហ្ម ក៏មិនមានចិត្តចងពៀរដែរ។បេ។ ភិក្ខុ មិនមានចិត្តប្រកបដោយព្យាបាទ ព្រហ្ម ក៏មិនមានចិត្តប្រកបដោយព្យាបាទដែរ។ ភិក្ខុ មានចិត្តមិនសៅហ្មង ព្រហ្មក៏មានចិត្តមិនសៅហ្មងដែរ។ ភិក្ខុ ប្រព្រឹត្តទៅតាមអំណាចចិត្តបាន ព្រហ្ម ក៏ប្រព្រឹត្តទៅតាមអំណាចចិត្តបានដែរ ប្រៀបធៀបភិក្ខុ ដែលប្រព្រឹត្តទៅតាមអំណាចចិត្តបាន នឹងព្រហ្ម ដែលប្រព្រឹត្តទៅតាមអំណាចចិត្តបាន តើសមដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ប្រៀបធៀប សមគ្នាហើយ។
ID: 636811868873780535
ទៅកាន់ទំព័រ៖