ព្រះត្រៃបិដក ភាគ ១៥

ម្នាល​វា​សេ​ដ្ឋៈ​ ​ត្រូវហើយ​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ភិក្ខុ​ប្រព្រឹត្តទៅ​តាមអំណាចចិត្ត​បាន​នោះ​ ​លុះ​បែកធ្លាយ​កាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​នឹង​ទៅ​កើតជា​មួយ​នឹង​ព្រហ្ម​ ​ដែល​ប្រព្រឹត្តទៅ​តាមអំណាចចិត្ត​បាន​ ​ហេតុដូច្នេះ​នេះ​ ​តែង​មាន​ជា​ប្រាកដ​។​ ​
 [​១៨៧​]​ ​លុះ​ព្រះមានព្រះភាគ​ ​ត្រាស់​យ៉ាងនេះ​ហើយ​ ​វា​សេដ្ឋ​មាណព​ ​និង​ភារ​ទ្វា​ជ​មាណព​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ ​ពីរោះ​ណាស់​ ​ធម៌​ដែល​ព្រះអង្គ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​យ៉ាងនេះ​ ​(​ភ្លឺច្បាស់​ណាស់​)​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​គួរនា​ដូចជា​មនុស្ស​ចាប់​របស់​ដែល​ផ្កាប់​ចុះ​ ​ឲ្យ​ផ្ងារ​ឡើង​បាន​ ​ពុំ​នោះ​ដូចជា​មនុស្ស​បើក​បង្ហាញ​របស់​ដែលគេ​លាក់​បិទបាំង​ ​ពុំ​នោះ​សោត​ ​ដូចជា​មនុស្ស​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងផ្លូវ​ ​ឬក៏​ដូចជា​មនុស្ស​កាន់​ប្រទីប​ ​ទ្រោល​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​ពួក​មនុស្ស​មាន​ចក្ខុ​ ​មើលឃើញ​នូវ​រូប​ទាំងឡាយ​បាន​
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636811869140615797
ទៅកាន់ទំព័រ៖