ព្រះត្រៃបិដក ភាគ ១៥

 [​១៤​]​ ​ពួក​មនុស្ស​អ្នក​លួច​ទ្រព្យ​គេ​ក៏​មាន​ ​អ្នក​វៀរចាក​ការ​លួច​ទ្រព្យ​គេ​ក៏​មាន​ ​នឹង​នាំគ្នា​មកកាន់​ទីសម្រាប់​បូ​ជាយ័​ញ្ញ​របស់​ព្រះអង្គ​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​ ​ដែល​ជា​អ្នក​លួច​ទ្រព្យ​គេ​ ​ផល​របស់​ការ​លួច​ទ្រព្យ​គេ​នោះ​ ​ក៏​នឹង​មានដល់​មនុស្ស​ពួក​នោះ​ទៅ​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​ ​ដែល​ជា​អ្នក​វៀរចាក​ការ​លួច​ទ្រព្យ​គេ​ ​សូមឲ្យ​ព្រះអង្គ​ព្រះរាជទាន​ ​សូម​ព្រះអង្គ​ ​ចំណាយ​ព្រះរាជទ្រព្យ​ ​សូម​ព្រះអង្គ​រីករាយ​ ​សូមឲ្យ​ខាងក្នុង​ព្រះហឫទ័យ​ ​របស់​ព្រះអង្គ​ជ្រះថ្លា​ ​ចំពោះ​មនុស្ស​ទាំងនោះ​ចុះ​។​
 [​១៥​]​ ​ពួក​មនុស្ស​អ្នកប្រព្រឹត្តខុស​ក្នុង​កាម​ក៏​មាន​ ​អ្នក​វៀរចាក​ការប្រព្រឹត្ត​ខុស​ក្នុង​កាម​ក៏​មាន​ ​នឹង​នាំគ្នា​មកកាន់​ទីសម្រាប់​បូ​ជាយ័​ញ្ញ​របស់​ព្រះអង្គ​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​ ​ដែល​ជា​អ្នកប្រព្រឹត្តខុស​ក្នុង​កាម​ ​ផល​របស់​ការប្រព្រឹត្ត​ខុស​ក្នុង​កាម​នោះ​ ​ក៏​នឹង​មានដល់​មនុស្ស​ពួក​នោះ​ទៅ​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​ ​ដែល​ជា​អ្នក​វៀរចាក​ការប្រព្រឹត្ត​ខុស​ក្នុង​កាម​ ​សូម​ព្រះអង្គ​ព្រះរាជទាន​ ​សូម​ព្រះអង្គ​ ​ចំណាយ​ព្រះរាជទ្រព្យ​ ​សូម​ព្រះអង្គ​រីករាយ​ ​សូមឲ្យ​ខាងក្នុង​ព្រះហឫទ័យ​ ​របស់​ព្រះអង្គ​ជ្រះថ្លា​ ​ចំពោះ​មនុស្ស​ទាំងនោះ​ចុះ​។​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636811781744167007
ទៅកាន់ទំព័រ៖