ព្រះត្រៃបិដក ភាគ ១៥

 [​១៨​]​ ​ពួក​មនុស្ស​អ្នក​និយាយ​ពាក្យទ្រគោះ​ក៏​មាន​ ​អ្នក​វៀរចាក​ការ​និយាយ​ពាក្យទ្រគោះ​ក៏​មាន​ ​នឹង​នាំគ្នា​មកកាន់​ទីសម្រាប់​បូ​ជាយ័​ញ្ញ​របស់​ព្រះអង្គ​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​ ​ដែល​ជា​អ្នក​និយាយ​ពាក្យទ្រគោះ​ ​ផល​របស់​ការ​និយាយ​ពាក្យទ្រគោះ​នោះ​ ​ក៏​មានដល់​មនុស្ស​ពួក​នោះ​ទៅ​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​ ​ដែល​ជា​អ្នក​វៀរចាក​ការ​និយាយ​ពាក្យទ្រគោះ​ ​សូម​ព្រះអង្គ​ព្រះរាជទាន​ ​សូម​ព្រះអង្គ​ចំណាយ​ព្រះរាជទ្រព្យ​ ​សូម​ព្រះអង្គ​រីករាយ​ ​សូមឲ្យ​ខាងក្នុង​ព្រះហឫទ័យ​ ​របស់​ព្រះអង្គ​ជ្រះថ្លា​ ​ចំពោះ​មនុស្ស​ទាំងនោះ​ចុះ​។​
 [​១៩​]​ ​ពួក​មនុស្ស​អ្នក​និយាយ​ពាក្យ​រោយរាយ​ក៏​មាន​ ​អ្នក​វៀរចាក​ការ​និយាយ​ពាក្យ​រោយរាយ​ក៏​មាន​ ​នឹង​នាំគ្នា​មកកាន់​ទីសម្រាប់​បូ​ជាយ័​ញ្ញ​របស់​ព្រះអង្គ​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​ ​ដែល​ជា​អ្នក​និយាយ​ពាក្យ​រោយរាយ​ ​ផល​របស់​ការ​និយាយ​ពាក្យ​រោយរាយ​នោះ​ ​ក៏​នឹង​មានដល់​មនុស្ស​ពួក​នោះ​ទៅ​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​ ​ដែល​ជា​អ្នក​វៀរចាក​ការ​និយាយ​ពាក្យ​រោយរាយ​ ​សូម​ព្រះអង្គ​ព្រះរាជទាន​ ​សូម​ព្រះអង្គ​ចំណាយ​ព្រះរាជទ្រព្យ​ ​សូម​ព្រះអង្គ​រីករាយ​ ​សូមឲ្យ​ខាងក្នុង​ព្រះហឫទ័យ​ ​របស់​ព្រះអង្គ​ជ្រះថ្លា​ ​ចំពោះ​មនុស្ស​ទាំងនោះ​ចុះ​។​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636811782350591692
ទៅកាន់ទំព័រ៖