ព្រះត្រៃបិដក ភាគ ១៥

 [​២០​]​ ​ពួក​មនុស្ស​អ្នកមាន​អភិជ្ឈា​ក៏​មាន​ ​អ្នក​មិន​មាន​អភិជ្ឈា​ក៏​មាន​ ​នឹង​នាំគ្នា​មកកាន់​ទីសម្រាប់​បូ​ជាយ័​ញ្ញ​របស់​ព្រះអង្គ​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​ ​ដែល​ជា​អ្នកមាន​អភិជ្ឈា​ ​ផល​របស់​អភិជ្ឈា​នោះ​ ​ក៏​នឹង​មានដល់​មនុស្ស​ពួក​នោះ​ទៅ​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​ ​ដែល​ជា​អ្នក​មិន​មាន​អភិជ្ឈា​ ​សូម​ព្រះអង្គ​ព្រះរាជទាន​ ​សូម​ព្រះអង្គ​ចំណាយ​ព្រះរាជទ្រព្យ​ ​សូម​ព្រះអង្គ​រីករាយ​ ​សូមឲ្យ​ខាងក្នុង​ព្រះហឫទ័យ​ ​របស់​ព្រះអង្គ​ជ្រះថ្លា​ ​ចំពោះ​មនុស្ស​ទាំងនោះ​ចុះ​។​
 [​២១​]​ ​ពួក​មនុស្ស​ដែល​មានចិត្ត​ព្យាបាទ​ក៏​មាន​ ​អ្នក​មិន​មានចិត្ត​ព្យាបាទ​ក៏​មាន​ ​នឹង​នាំគ្នា​មកកាន់​ទីសម្រាប់​បូ​ជាយ័​ញ្ញ​របស់​ព្រះអង្គ​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​ ​ដែល​ជា​អ្នកមាន​ចិត្ត​ព្យាបាទ​ ​ផល​របស់​ចិត្ត​ព្យាបាទ​នោះ​ ​ក៏​នឹង​មានដល់​មនុស្ស​ពួក​នោះ​ទៅ​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​ ​ដែល​ជា​អ្នក​មិន​មានចិត្ត​ព្យាបាទ​ ​សូម​ព្រះអង្គ​ព្រះរាជទាន​ ​សូម​ព្រះអង្គ​ចំណាយ​ព្រះរាជទ្រព្យ​ ​សូម​ព្រះអង្គ​រីករាយ​ ​សូមឲ្យ​ខាងក្នុង​ព្រះហឫទ័យ​ ​របស់​ព្រះអង្គ​ជ្រះថ្លា​ ​ចំពោះ​មនុស្ស​ទាំងនោះ​ចុះ​។​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636811782684010763
ទៅកាន់ទំព័រ៖