ព្រះត្រៃបិដក ភាគ ១៥

 [​២២​]​ ​ពួក​មនុស្សជា​មិច្ឆាទិដ្ឋិ​ក៏​មាន​ ​ជា​សម្មាទិដ្ឋិ​ក៏​មាន​ ​នឹង​នាំគ្នា​មកកាន់​ទីសម្រាប់​បូ​ជាយ័​ញ្ញ​របស់​ព្រះអង្គ​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​ ​ដែល​ជា​មិច្ឆាទិដ្ឋិ​ ​ផល​របស់​មិច្ឆាទិដ្ឋិ​នោះ​ ​ក៏​នឹង​មានដល់​មនុស្ស​ពួក​នោះ​ទៅ​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​ ​ដែល​ជា​សម្មាទិដ្ឋិ​ ​សូម​ព្រះអង្គ​ព្រះរាជទាន​ ​សូម​ព្រះអង្គ​ចំណាយ​ព្រះរាជទ្រព្យ​ ​សូម​ព្រះអង្គ​រីករាយ​ ​សូមឲ្យ​ខាងក្នុង​ព្រះហឫទ័យ​ ​របស់​ព្រះអង្គ​ជ្រះថ្លា​ ​ចំពោះ​មនុស្ស​ទាំងនោះ​ចុះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រាហ្មណ៍​បុរោហិត​ ​បាន​បន្ទោបង់​នូវ​សេចក្តី​ក្តៅក្រហាយ​ ​របស់​ព្រះបាទ​មហា​វិជិត​រាជ​ ​ក្នុង​បដិ​គ្គា​ហកៈ​ ​ក្នុង​កាលមុន​យញ្ញពិធី​ ​ដោយ​អាការ១០នេះឯង​។​
 [​២៣​]​ ​ម្នាល​ព្រាហ្មណ៍​ ​កាលនោះ​ ​ព្រាហ្មណ៍​បុរោហិត​ ​បាន​ញុំាង​ព្រះហឫទ័យ​ ​នៃ​ព្រះបាទ​មហា​វិជិត​រាជ​ ​ដែល​កំពុង​បូ​ជា​មហា​យ័ញ្ញ​ ​ឲ្យ​ឃើញ​តាម​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​អាការ១៦ថា​ ​កាល​ព្រះរាជា​ដ៏​ចំរើន​ ​កំពុង​បូ​ជា​មហា​យ័ញ្ញ​ ​ក្រែង​មាន​អ្នកណាមួយ​និយាយ​ថា​ ​ព្រះបាទ​មហា​វិជិត​រាជ​ ​ទ្រង់​បូ​ជា​មហា​យ័ញ្ញ​ ​តែថា​ ​ពួក​ក្សត្រិយ៍​ ​នៅក្នុង​និគម​ ​និង​ជនបទ​ ​ដែល​នៅក្នុង​ព្រះរាជ​អំណាច​ ​ទ្រង់​មិន​មាន​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636811782967356969
ទៅកាន់ទំព័រ៖