ព្រះត្រៃបិដក ភាគ ១៥

ឯ​ពួក​គហបតី​អ្នក​សន្សំទ្រព្យ​ ​ជា​អ្នក​និគម​ ​និង​អ្នកជនបទ​ ​ព្រះរាជា​ដ៏​ចំរើន​ ​បាន​មាន​ព្រះបន្ទូល​ហៅ​មក​ហើយ​ ​សូម​ព្រះរាជា​ដ៏​ចំរើន​ ​ទ្រង់​ជ្រាប​សេចក្តី​នុ៎ះ​ ​ដោយ​អាការ​នេះ​ ​សូម​ព្រះអង្គ​ព្រះរាជទាន​ ​សូម​ព្រះអង្គ​ ​ចំណាយ​ព្រះរាជទ្រព្យ​ ​សូម​ព្រះអង្គ​រីករាយ​ ​សូម​ទ្រង់​តាំង​ព្រះហឫទ័យ​ ​ឲ្យ​ជ្រះថ្លា​តែ​ខាងក្នុង​ចុះ​។​
 [​២៥​]​ ​កាល​ព្រះរាជា​ដ៏​ចំរើន​ ​កំពុង​បូ​ជា​មហា​យ័ញ្ញ​ ​ក្រែង​មាន​អ្នកណាមួយ​និយាយ​ថា​ ​ព្រះបាទ​មហា​វិជិត​រាជ​ ​ទ្រង់​បូ​ជា​មហា​យ័ញ្ញ​ ​តែថា​ ​ព្រះអង្គ​មិនមែន​ជា​ស្តេច​ ​មាន​ព្រះ​ជាតិ​ស្អាត​ទាំង២ខាង​ ​គឺ​ខាង​ព្រះមាតា​ ​និង​ព្រះបិតា​ ​ទ្រង់​ប្រសូត​ចាក​ព្រះ​គភ៌​ដ៏​បរិសុទ្ធ​ ​ដរាប​អំពី​តំណ​នៃ​ព្រះ​អយ្យកោ​ ​ព្រះ​អយ្យិកា​ ​ជា​គំរប់៧មក​ ​មិន​មាន​អ្នកណា​រិះគន់​ ​តិះដៀល​ ​ដោយ​ពោល​ដល់​ជាតិ​បាន​ឡើយ​ ​បើទុកជា​ដូច្នោះ​ ​ព្រះរាជា​ដ៏​ចំរើន​ ​គង់តែ​បូ​ជា​មហា​យ័ញ្ញ​ ​មាន​សភាព​យ៉ាងនេះ​បាន​។​ ​ជន​អ្នកពោល​ដោយ​ធម៌​ ​ចំពោះ​មហារាជ​ដ៏​ចំរើន​ ​យ៉ាងនេះ​មិន​មាន​ឡើយ​។​ ​តែ​ព្រះរាជា​ដ៏​ចំរើន​ ​មាន​ព្រះ​ជាតិ​ស្អាត​ទាំង២ខាង​ ​គឺ​ខាង​ព្រះមាតា​ ​និង​ខាង​ព្រះបិតា​ ​ប្រសូត​ចាក​ព្រះ​គភ៌​ដ៏​បរិសុទ្ធ​ ​ដរាប​អំពី​តំណ​នៃ​ព្រះ​អយ្យកោ​ ​ព្រះ​អយ្យិកា​ ​ជា​គំរប់៧មក​ ​ក៏​មិន​មាន​អ្នកណា​រិះគន់​ ​តិះដៀល​ ​ដោយ​ពោល​ដល់​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636811783627054702
ទៅកាន់ទំព័រ៖