ព្រះត្រៃបិដក ភាគ ១៥

ជាតិ​បាន​ឡើយ​ ​សូម​ព្រះរាជា​ដ៏​ចំរើន​ ​ទ្រង់​ជ្រាប​សេចក្តី​នេះ​ ​ដោយ​អាការ​នេះ​ ​សូម​ព្រះអង្គ​ព្រះរាជទាន​ ​សូម​ព្រះអង្គ​ ​ចំណាយ​ព្រះរាជទ្រព្យ​ ​សូម​ព្រះអង្គ​រីករាយ​ ​សូម​ទ្រង់​តាំង​ព្រះហឫទ័យ​ ​ឲ្យ​ជ្រះថ្លា​តែ​ខាងក្នុង​ចុះ​។​
 [​២៦​]​ ​កាល​ព្រះរាជា​ដ៏​ចំរើន​ ​កំពុង​បូ​ជា​មហា​យ័ញ្ញ​ ​ក្រែង​មាន​អ្នកណាមួយ​និយាយ​ថា​ ​ព្រះបាទ​មហា​វិជិត​រាជ​ ​ទ្រង់​បូ​ជា​មហា​យ័ញ្ញ​ ​ព្រះអង្គ​ជា​ស្តេច​មាន​ព្រះ​រូប​មិនល្អ​ ​មិន​គួរ​រមិលមើល​ ​មិន​គួរឲ្យ​កើត​សេចក្តី​ជ្រះថ្លា​ ​មិន​ប្រកបដោយ​សម្បុរ​ដ៏​ល្អ​យ៉ាង​ក្រៃលែង​ ​មិន​ដូចជា​សម្បុរ​នៃ​ព្រហ្ម​ ​មិន​មាន​សរីរៈ​ស្រដៀងនឹង​ព្រហ្ម​ ​មិន​មាន​សព៌ាង្គរាង​កាយ​ ​គួរឲ្យ​រមិលមើល​មិនលែង​។​បេ​។​ ​ព្រះអង្គ​ជា​ស្តេច​មិន​ស្តុកស្តម្ភ​ ​មិន​មានទ្រព្យ​ច្រើន​ ​មិន​មាន​របស់​ប្រើប្រាស់​ច្រើន​ ​មិន​មាន​មាសប្រាក់​ច្រើន​ ​មិន​មាន​គ្រឿងឧបករណ៍​ ​ជាទី​ត្រេកអរ​ច្រើន​ ​មិន​មាន​ធនធាន​ ​និង​ធញ្ញា​ហារ​ច្រើន​ ​មិន​មាន​ឃ្លាំង​ ​និង​ជង្រុក​ដ៏​បរិបូណ៌​។​បេ​។​ ​ព្រះអង្គ​ជា​ស្តេច​មិន​មាន​រេហ៍ពល​ ​ប្រកបដោយ​ចតុរង្គសេនា​ ​ដែល​ស្តាប់​បង្គាប់​ ​ធ្វើតាម​ព្រះ​ឱវាទ​ ​ព្រះអង្គ​មិន​មាន​តេជានុភាព​ ​ហាក់ដូចជា​ដុត​បំផ្លាញ​នូវ​ពួក​សត្រូវ​ ​ដោយ​ព្រះរាជ​ឥស្សរិយយស​បាន​ ​ព្រះអង្គ​ជា​ស្តេច​មិន​មាន​សទ្ធា​ ​មិនមែន​ជា​ទាយក​ ​មិនមែន​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636811783934082263
ទៅកាន់ទំព័រ៖