ព្រះត្រៃបិដក ភាគ ១៥

ជា​ទានបតី​ ​មិនមែន​ជា​អ្នក​បើកទ្វារ​ ​មិនមែន​ដូចជា​អណ្តូង​ទឹក​សម្រាប់​ផឹក​ ​របស់​សមណ​ព្រា​ហ្មា​ណ៍​ ​និង​អ្នក​កំព្រា​ ​អ្នកដំណើរ​ ​អ្នក​ពណ៌នា​គុណ​របស់​ទាន​ហើយ​សូម​ ​និង​យាចក​ទាំងឡាយ​ ​ហើយ​ធ្វើ​នូវ​បុណ្យ​ ​ព្រះអង្គ​មិនបាន​ចេះចាំ​ច្រើន​ ​មិន​ទ្រង់​ជ្រាប​ ​នូវ​សេចក្តី​អធិប្បាយ​នៃ​សុ​តៈ​នោះ​ៗ​ ​នៃ​ភា​សិត​នោះ​ៗ​ថា​ ​នេះ​ជា​សេចក្តី​អធិប្បាយ​នៃ​ភាសិត​នេះ​ ​នេះ​ជា​សេចក្តី​អធិប្បាយ​នៃ​ភាសិត​នេះ​ ​ព្រះអង្គ​មិនមែន​ជា​បណ្ឌិត​ ​វាងវៃ​ ​មិន​មាន​ព្រះ​បា្រ​ជ្ញា​អង់អាច​ ​ដើម្បីនឹង​គិត​សេចក្តី​ក្នុង​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​បាន​ឡើយ​ ​បើទុកជា​ដូច្នោះ​ ​ព្រះរាជា​ដ៏​ចំរើន​ ​ក៏​គង់តែ​បូ​ជា​មហា​យ័ញ្ញ​ ​មាន​សភាព​យ៉ាងនេះ​បាន​។​ ​ជន​អ្នកពោល​ដោយ​ធម៌​ ​ចំពោះ​ព្រះរាជា​ដ៏​ចំរើន​ ​យ៉ាងនេះ​ ​ក៏​មិន​មាន​ឡើយ​។​ ​ព្រះរាជា​ដ៏​ចំរើន​ ​ជា​បណ្ឌិត​ ​ឈ្លាសវៃ​ ​មាន​ព្រះ​បា្រ​ជ្ញា​អង់អាច​ ​ដើម្បីនឹង​គិត​សេចក្តី​ក្នុង​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​បាន​ ​សូម​ព្រះរាជា​ដ៏​ចំរើន​ ​ទ្រង់​ជ្រាប​សេចក្តី​នុ៎ះ​ ​ដោយហេតុនេះ​ចុះ​ ​សូម​ព្រះអង្គ​ព្រះរាជទាន​ ​សូម​ព្រះអង្គ​ ​ចំណាយ​ព្រះរាជទ្រព្យ​ ​សូម​ព្រះអង្គ​រីករាយ​ ​សូម​ទ្រង់​តាំង​ព្រះហឫទ័យ​ ​ឲ្យ​ជ្រះថ្លា​តែ​ខាងក្នុង​ចុះ​។​
 [​២៧​]​ ​កាល​ព្រះរាជា​ដ៏​ចំរើន​ ​កំពុង​បូ​ជា​មហា​យ័ញ្ញ​ ​ក្រែង​មាន​អ្នកណាមួយ​និយាយ​ថា​ ​ព្រះបាទ​មហា​វិជិត​រាជ​ ​ទ្រង់​បូ​ជា​មហា​យ័ញ្ញ​ ​ទាស់​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636811784254470588
ទៅកាន់ទំព័រ៖