ព្រះត្រៃបិដក ភាគ ១៥
តែព្រាហ្មណ៍បុរោហិត មិនមានកំណើតល្អទាំង២ផ្នែក គឺខាងមាតា និងខាងបិតា មិនបានប្រសូតចាកគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណនៃអយ្យកោ អយ្យិកា ជាគំរប់៧មកឡើយ មិនមែជាអ្នកឥតមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិបានឡើយ បើទុកជាដូច្នោះ ព្រះរាជាដ៏ចំរើន គង់តែបូជាមហាយ័ញ្ញ មានសភាពយ៉ាងនេះបាន។ ជនអ្នកពោលដោយធម៌ ចំពោះព្រះរាជាដ៏ចំរើន យ៉ាងនេះ មិនមានឡើយ។ ឯព្រាហ្មណ៍បុរោហិត របស់ព្រះរាជាដ៏ចំរើន ជាអ្នកមានជាតិបរិសុទ្ធ ទាំង២ចំណែកដែរ គឺខាងមាតា និងខាងបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណនៃអយ្យកោ អយ្យិកា ជាគំរប់៧មក មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ សូមព្រះរាជាដ៏ចំរើន ទ្រង់ជ្រាបសេចក្តីនុ៎ះ ដោយហេតុនេះ សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គ ចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមទ្រង់តាំងព្រះហឫទ័យ ឲ្យជ្រះថ្លាតែខាងក្នុងចុះ។
[២៨] កាលព្រះរាជាដ៏ចំរើន កំពុងបូជាមហាយ័ញ្ញ ក្រែងមានអ្នកណាមួយនិយាយថា ព្រះបាទមហាវិជិតរាជ ទ្រង់បូជាមហាយ័ញ្ញ ទាស់តែព្រាហ្មណ៍បុរោហិត របស់ព្រះអង្គ មិនមែនជាអ្នករាយមន្ត មិនចេះចាំមន្ត មិនចេះចប់នូវគម្ពីរត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេតុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគំរប់៥ ជាអ្នក
ID: 636811784551447574
ទៅកាន់ទំព័រ៖