ព្រះត្រៃបិដក ភាគ ១៥

មិនដឹង​នូវ​បទ​ ​និង​វេយ្យាករណ៍​ ​ជា​អ្នក​មិន​ថយថោក​ ​គឺ​ស្ទាត់ជំនាញ​ ​ក្នុង​លោកាយត​សាស្ត្រ​ ​និង​មហា​បុរិស​លក្ខណ​ព្យាករណ​សាស្ត្រ​ ​ទាស់​តែ​ព្រាហ្មណ៍​បុរោហិត​ ​របស់​ព្រះរាជា​នោះ​ ​មិនមែន​ជា​អ្នកមានសីល​ ​មាន​សីល​ដ៏​ចំរើន​ ​មិន​ប្រកបដោយ​សីល​ដ៏​ចំរើន​ ​ព្រាហ្មណ៍​បុរោហិត​របស់​ព្រះរាជា​នោះ​ ​មិនមែន​ជា​បណ្ឌិត​ ​ឈ្លាសវៃ​ ​មា​នបា្រ​ជ្ញា​ ​ជា​បុគ្គល​ទី១​ ​ឬទី២របស់​ពួក​ព្រាហ្មណ៍​អ្នកទទួល​នូវ​ការ​បូជា​ឡើយ​ ​បើទុកជា​ដូច្នោះ​ ​ព្រះរាជា​ដ៏​ចំរើន​ ​ក៏​គង់តែ​បូ​ជា​មហា​យ័ញ្ញ​ ​មាន​សភាព​យ៉ាងនេះ​បាន​។​ ​ជន​អ្នកពោល​ដោយ​ធម៌​ ​ចំពោះ​ព្រះរាជា​ដ៏​ចំរើន​ ​យ៉ាងនេះ​ ​មិន​មាន​ឡើយ​។​ ​ឯ​ព្រាហ្មណ៍​បុរោហិត​ ​របស់​ព្រះរាជា​ដ៏​ចំរើន​ ​ជា​បណ្ឌិត​ ​ឈ្លាសវៃ​ ​មា​នបា្រ​ជ្ញា​ ​ជា​បុគ្គល​ទី១​ ​ឬទី២​ ​របស់​ពួក​ព្រាហ្មណ៍​ ​អ្នកទទួល​នូវ​ការ​បូជា​មែន​ ​សូម​ព្រះរាជា​ដ៏​ចំរើន​ ​ទ្រង់​ជ្រាប​នូវ​សេចក្តី​នុ៎ះ​ ​ដោយហេតុនេះ​ចុះ​ ​សូម​ព្រះអង្គ​ព្រះរាជទាន​ ​សូម​ព្រះអង្គ​ចំណាយ​ព្រះរាជទ្រព្យ​ ​សូម​ព្រះអង្គ​រីករាយ​ ​សូម​ទ្រង់​តាំង​ព្រះហឫទ័យ​ ​ឲ្យ​ជ្រះថ្លា​តែ​ខាងក្នុង​ចុះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រាហ្មណ៍​បុរោហិត​ ​បាន​ញុំាង​ព្រះហឫទ័យ​ ​របស់​ព្រះបាទ​មហា​វិជិត​រាជ​ ​ដែល​កំពុង​បូ​ជា​មហា​យ័ញ្ញ​ ​ឲ្យ​ឃើញ​តាម​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​អាការ​ទាំង១៦នេះឯង​។​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636811784862425361
ទៅកាន់ទំព័រ៖