ព្រះត្រៃបិដក ភាគ ១៥
[៣១] ម្នាលព្រាហ្មណ៍ កាលនោះ ពួកក្សត្រិយ៍ អ្នកនៅក្នុងនិគម និងនៅក្នុងជនបទ ដែលនៅក្នុងព្រះរាជអំណាច នាំគ្នាផ្តើមធ្វើទានក្នុងទិសខាងកើតនៃរោងយ័ញ្ញ។ ពួកអមាត្យរាជបរិសទ្យ អ្នកនិគម និងអ្នកជនបទ ក៏នាំគ្នាផ្តើមធ្វើទាន ក្នុងទិសខាងត្បូងនៃរោងយ័ញ្ញ។ ពួកព្រាហ្មណមហាសាល ជាអ្នកនិគម និងអ្នកជនបទ ក៏នាំគ្នាផ្តើមធ្វើទាន ក្នុងទិសខាងលិចនៃរោងយ័ញ្ញ។ ពួកគហបតីអ្នកសន្សំទ្រព្យ ជាអ្នកនិគម និងអ្នកជនបទ ក៏នាំគ្នាផ្តើមធ្វើទាន ក្នុងទិសខាងជើងនៃរោងយ័ញ្ញ។ ម្នាលព្រាហ្មណ៍ ក្នុងទីយញ្ញពិធីទាំងនោះ មនុស្សទាំងឡាយ មិនបានសម្លាប់គោ មិនបានសម្លាប់ពពែ និងកែះ មិនបានសម្លាប់មាន់ និងជ្រូក ពួកសត្វផ្សេងៗ ក៏មិនដល់នូវសេចក្តីវិនាសឡើយ មិនបានកាប់ដើមឈើមកធ្វើជាគោល (សម្រាប់ចារិកឈ្មោះ) ខានច្រូតស្បូវភ្លាំង ដើម្បីឲ្យលំបាក (ដល់ជនឯទៀត)។ ចំណែកខាងពួកមនុស្សណា ជាខ្ញុំកំដរក្តី ជាអ្នកបំរើក្តី ជាអ្នកធ្វើការងារក្តី ជនទាំងនោះ មិនបានត្រូវគម្រាមដោយអាជ្ញា មិនបានត្រូវគម្រាមឲ្យភ័យ មិនមានមុខជោកដោយទឹកភ្នែក ស្រែកទ្រហ៊ោយំធ្វើការងារឡើយ។ ដោយសេចក្តីពិតនោះថា ពួកជនណា ចង់ធ្វើការងារ
ID: 636811785720094417
ទៅកាន់ទំព័រ៖