ព្រះត្រៃបិដក ភាគ ១៥
ពួកជននោះ ក៏ធ្វើទៅ ពួកជនណា មិនចង់ធ្វើការងារ ពួកជននោះ ក៏ខានធ្វើទៅ ពួកជនចង់ធ្វើការងារណា ក៏ធ្វើការងារនោះទៅ មិនចង់ធ្វើការងារណា ក៏ខានធ្វើការងារនោះទៅ។ ឯយញ្ញពិធីនោះ ក៏សម្រេចដោយទឹកដោះថ្លា ប្រេង ទឹកដោះខាប់ ទឹកដោះជូរ ទឹកឃ្មុំ និងទឹកអំពៅប៉ុណ្ណោះឯង។ ម្នាលព្រាហ្មណ៍ ជនទាំង៤ពួក មានគំនិតយល់ត្រូវគ្នា១ ព្រះបាទមហាវិជិតរាជ ប្រកបដោយអង្គ៨ប្រការ១ ព្រាហ្មណបោរោហិត ប្រកបដោយអង្គ៤ប្រការ១ រួមជាយញ្ញវិធី៣យ៉ាង នេះហៅថា យញ្ញសម្បទា៣យ៉ាង មានបរិក្ខារ១៦ ដោយប្រការដូច្នេះឯង។
[៣២] កាលបើព្រះសាស្តា ទ្រង់មានព្រះពុទ្ធតម្រាស់យ៉ាងនេះហើយ ពួកព្រាហ្មណ៍ទាំងនោះ មានសម្លេងបន្លឺគឹកកង មានសំឡេងហ៊ោ សំឡេងស្រែកថា អើហ្ន៎ យ័ញ្ញ យញ្ញសម្បទាហ្ន៎។ ឯកូដទន្តព្រាហ្មណ៍ ក៏អង្គុយនៅស្ងៀម។ លំដាប់នោះ ព្រាហ្មណ៍ទាំងនោះ បានពោលពាក្យនេះ នឹងកូដទន្តព្រាហ្មណ៍ថា ព្រោះហេតុអ្វី បានជាលោកកូដទន្តៈ មិនត្រេកអរ រីករាយ នឹងសុភាសិតរបស់ព្រះសមណគោតម ដោយពាក្យជាសុភាសិតសោះ។ កូដទន្តព្រាហ្មណ៍ឆ្លើយថា នែអ្នក
ID: 636811786092385710
ទៅកាន់ទំព័រ៖