ព្រះត្រៃបិដក ភាគ ១៥
ច្បាស់ថា បុគ្គលបូជាឯងក្តី ឲ្យគេបូជាក្តី នូវយ័ញ្ញមានសភាពយ៉ាងនេះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ នឹងបានចូលទៅកាន់លោក គឺមនុស្ស សុគតិ និងឋានសួគ៌ ម្នាលព្រាហ្មណ៍ សម័យនោះ តថាគតជាព្រាហ្មណបុរោហិត ជាអ្នកណែនាំឲ្យបូជាយ័ញ្ញ របស់ព្រះបាទមហាវិជិតរាជនោះ។
[៣៣] កូដទន្តព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន យ័ញ្ញឯទៀត មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះ មានដែរឬទេ។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ យ័ញ្ញឯទៀត មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះ មានដែរ។ កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ចុះយ័ញ្ញ ដែលមានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នោះ តើដូចម្តេច។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ និច្ចភត្តទាន គឺយ័ញ្ញ ដែលប្រព្រឹត្តទៅតាមលំដាប់ត្រកូលណា ដែលបុគ្គលឲ្យចំពោះពួកបព្វជិត
ID: 636811786641987146
ទៅកាន់ទំព័រ៖