ព្រះត្រៃបិដក ភាគ ១៥
អ្នកមានសីល ម្នាលព្រាហ្មណ៍ យ័ញ្ញនេះឯងហើយ ដែលមានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះ។ កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលធ្វើឲ្យនិច្ចភត្តទាន គឺយ័ញ្ញ ដែលប្រព្រឹត្តទៅតាមលំដាប់ត្រកូល មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពួកអរហន្ត ឬពួកអ្នកដែលបានសម្រេចនូវអរហត្តមគ្គ មិនបានចូលទៅរកយ័ញ្ញពិធី មានសភាពយ៉ាងនេះទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលព្រាហ្មណ៍ ព្រោះការប្រហារដោយដំបងក្តី ការចាប់ត្រង់បំពង់កក្តី រមែងមានប្រាកដតែក្នុងយញ្ញវិធីនុ៎ះ ព្រោះហេតុដូច្នោះ ពួកព្រះអរហន្ត ឬពួកអ្នកដែលបានសម្រេចនូវអរហត្តមគ្គ មិនចូលទៅរកយញ្ញពិធី មានសភាពយ៉ាងនេះ ម្នាលព្រាហ្មណ៍ និច្ចភត្តទាន គឺយ័ញ្ញ ដែលប្រព្រឹត្តទៅតាមលំដាប់ត្រកូលណា ដែលគេឲ្យ ចំពោះពួកបព្វជិត អ្នកមានសីល ម្នាលព្រាហ្មណ៍ ពួកអរហន្ត ឬពួកលោកដែលបានសម្រេចនូវអរហត្តមគ្គ រមែង
ID: 636811786878460671
ទៅកាន់ទំព័រ៖