ព្រះត្រៃបិដក ភាគ ១៥

ចូល​ទៅ​រក​យ័ញ្ញ​មាន​សភាព​យ៉ាងនេះ​ ​ដំណើរ​នោះ​ ​ព្រោះ​អ្វី​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះ​ហេតុ​ថា​ ​ការប្រហារ​ដោយ​ដំបង​ក្តី​ ​ការ​ចាប់​ត្រង់​បំពង់ក​ក្តី​ ​រមែង​មិន​ប្រាកដ​ ​ក្នុង​យញ្ញ​វិធី​នុ៎ះ​ទេ​ ​ហេតុ​ដូច្នោះ​ ​បាន​ជាពួក​អរហន្ត​ ​ឬ​ពួក​អ្នក​ដែល​បានសម្រេច​អរហត្តមគ្គ​ ​រមែង​ចូល​ទៅ​រក​យញ្ញពិធី​ ​មាន​សភាព​យ៉ាងនេះ​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​ធ្វើឲ្យ​និច្ចភត្ត​ទាន​ ​គឺ​យ័ញ្ញ​ ​ដែល​ប្រព្រឹត្តទៅ​តាមលំដាប់​ត្រកូល​ ​មាន​សេចក្តី​ត្រូវការ​ដោយ​វត្ថុ​តិច​ ​មាន​គ្រឿងប្រុង​ប្រៀប​តិច​ ​តែ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជាង​យញ្ញសម្បទា៣ប្រការ​ ​ដែល​មាន​បរិក្ខារ១៦នេះឯង​។​ ​
 [​៣៤​]​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​យ័ញ្ញ​ឯទៀត​ ​ដែល​មាន​សេចក្តី​ត្រូវការ​ដោយ​វត្ថុ​តិច​ ​មាន​គ្រឿងប្រុង​ប្រៀប​តិច​ ​តែ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជាង​យញ្ញសម្បទា៣ប្រការ​ ​ដែល​មាន​បរិក្ខារ១៦នេះ​ផង​ ​ជាង​និច្ចភត្ត​ទាន​ ​គឺ​យ័ញ្ញ​ដែល​ប្រព្រឹត្តទៅ​តាមលំដាប់​ត្រកូល​នេះ​ផង​ ​មាន​ដែរ​ឬទេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​យ័ញ្ញ​ឯទៀត​ ​មាន​អានិសង្ស​ច្រើនជាង​យញ្ញសម្បទា៣ប្រការ​នេះ​ផង​ ​មាន​ដែរ​។​បេ​។​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​យ័ញ្ញ​ឯទៀត​ ​មាន​អានិសង្ស​ច្រើនជាង​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636811787176967745
ទៅកាន់ទំព័រ៖