ព្រះត្រៃបិដក ភាគ ១៥

យញ្ញសម្បទា៣ប្រការ​នេះ​ផង​ ​តើ​ដូចម្តេច​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ណា​ ​បាន​ធ្វើ​វិហារ​ចំពោះ​សង្ឃ​ ​ដែល​មក​អំពី​ទិស​ទាំង៤​ ​ម្នាល​ព្រាហ្មណ៍​ ​យ័ញ្ញ​នេះឯង​ ​ដែល​មាន​សេចក្តី​ត្រូវការ​ដោយ​វត្ថុ​តិច​ ​មាន​គ្រឿងប្រុង​ប្រៀប​តិច​ ​តែ​មានផល​ច្រើន​ ​និង​មាន​អានិសង្ស​ច្រើន​ ​ជាង​យញ្ញសម្បទា៣ប្រការ​ ​ដែល​មាន​បរិក្ខារ១៦នេះ​ផង​ ​ជាង​និច្ចភត្ត​ទាន​ ​គឺ​យ័ញ្ញ​ដែល​ប្រព្រឹត្តទៅ​តាមលំដាប់​ត្រកូល​នេះ​ផង​។​
 [​៣៥​]​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​យ័ញ្ញ​ឯទៀត​។​បេ​។​ ​មាន​អានិសង្ស​ច្រើន​ ​ជាង​យញ្ញសម្បទា៣ប្រការ​នេះ​ផង​ ​មាន​ដែរ​ឬ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​យ័ញ្ញ​ឯទៀត​ ​មាន​ដែរ​។​បេ​។​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​យ័ញ្ញ​ឯទៀត​នោះ​ ​តើ​ដូចម្តេច​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ណា​ ​មានចិត្ត​ជ្រះថ្លា​ ​ដល់​នូវ​ព្រះពុទ្ធ​ជាស​រណៈ​ ​ដល់​នូវ​ព្រះធម៌​ជាស​រណៈ​ ​ដល់​នូវ​ព្រះសង្ឃ​ ​ជាស​រណៈ​ ​ម្នាល​ព្រាហ្មណ៍​ ​យ័ញ្ញ​នេះឯង​ ​ដែល​មាន​សេចក្តី​ត្រូវការ​ដោយ​វត្ថុ​តិច​ ​មាន​គ្រឿងប្រុង​ប្រៀប​តិច​ ​តែ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជាង​យញ្ញសម្បទា៣ប្រការ​ ​ដែល​មាន​បរិក្ខារ១៦នេះ​ផង​ ​ជាង​និច្ចភត្ត​ទាន​ ​គឺ​យ័ញ្ញ​ដែល​ប្រព្រឹត្តទៅ​តាមលំដាប់​ត្រកូល​នេះ​ផង​ ​ជាង​វិហារ​ទាន​នេះ​ផង​។​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636811787483375270
ទៅកាន់ទំព័រ៖