ព្រះត្រៃបិដក ភាគ ១៥

មានតែ​អាត្មាអញ​ ​ចូល​ទៅ​រក​ព្រះសមណគោតម​ ​ហើយ​សួរ​នូវ​យញ្ញសម្បទា៣ប្រការ​ ​ដែល​មាន​បរិក្ខារ១៦​។​ ​ទើប​កូដ​ទន្ត​ព្រាហ្មណ៍​ ​និយាយ​នឹង​ខ​ត្តា​មាត្យ​ថា​ ​នែ​ខ​ត្តៈ​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទៅ​រក​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​អ្ន​ក​ស្រុ​ខានុ​មត្តៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​និយាយ​នឹង​ពួក​ព្រាហ្មណ៍​ ​គហបតី​អ្នក​ស្រុក​ខានុ​មត្តៈ​យ៉ាងនេះ​ថា​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​ផ្តាំ​មក​យ៉ាងនេះ​ថា​ ​សូមឲ្យ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​រង់ចាំ​ផង​ ​ដ្បិត​កូដ​ទន្ត​ព្រាហ្មណ៍​ ​នឹង​ចូល​ទៅ​រក​ព្រះសមណគោតម​ដែរ​។​ ​ខ​ត្តា​មាត្យ​នោះ​ ​ទទួលពាក្យ​កូដ​ទន្ត​ព្រាហ្មណ៍​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​យ៉ាងនេះ​ឯង​ ​ហើយក៏​ចូល​ទៅ​រក​ពួក​ព្រាហ្មណ៍​ ​គហបតី​អ្នក​ស្រុក​ខានុ​មត្តៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​និយាយ​ពាក្យ​នេះ​ ​នឹង​ពួក​ព្រាហ្មណ៍​ ​គហបតី​អ្នក​ស្រុក​ខានុ​មត្តៈ​ថា​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​ផ្តាំ​មក​យ៉ាងនេះ​ថា​ ​សូមឲ្យ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​រង់ចាំ​ផង​ ​ដ្បិត​កូដ​ទន្ត​ព្រាហ្មណ៍​ ​នឹង​ចូល​ទៅ​រក​ព្រះសមណគោតម​ដែរ​។​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636811775344530968
ទៅកាន់ទំព័រ៖