ព្រះត្រៃបិដក ភាគ ១៥

ភិក្ខុ​នោះ​ឯង​ ​រមែង​ចូល​ដល់​បឋមជ្ឈាន​ ​សម្រាន្ត​ឥរិយាបទ​នៅ​។​ ​ម្នាល​ព្រាហ្មណ៍​ ​យ័ញ្ញ​នេះឯង​ ​មាន​សេចក្តី​ត្រូវការ​ដោយ​វត្ថុ​តិច​ ​មាន​គ្រឿងប្រុង​ប្រៀប​តិច​ ​តែ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជា​ងយ័ញ្ញ​ទាំងឡាយ​អំ​ពី​មុន​ៗ​។​ ​ភិក្ខុ​នោះ​ ​រមែង​ចូល​ដល់​ទុតិយជ្ឈាន​។​ ​តតិយជ្ឈាន​។​ ​ចតុត្ថជ្ឈាន​ ​សម្រាន្ត​ឥរិយាបទ​នៅ​។​ ​ម្នាល​ព្រាហ្មណ៍​ ​យ័ញ្ញ​នេះឯង​ ​មាន​សេចក្តី​ត្រូវការ​ដោយ​វត្ថុ​តិច​ ​មាន​គ្រឿងប្រុង​ប្រៀប​តិច​ ​តែ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជា​ងយ័ញ្ញ​ទាំង​ឡា​យមុនៗ​។​ ​ភិក្ខុ​នោះ​ ​រមែង​តម្រង់​ ​ផ្ចង់​បង្អោន​ចិត្ត​ ​ដើម្បី​ញាណទស្សនៈ​ ​ហើយ​ដឹង​ច្បាស់​ថា​ ​ជាតិ​របស់​អញ​អស់ហើយ​ ​ព្រហ្មចរិយៈ​អញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​ក៏​អញ​បាន​ធ្វើ​ស្រេចហើយ​ ​កិច្ច​ដទៃ​ក្រៅពី​សោឡស​កិច្ច​នេះ​ទៅទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​យ័ញ្ញ​នេះឯង​ ​មាន​សេចក្តី​ត្រូវការ​ដោយ​វត្ថុ​តិច​ ​មាន​គ្រឿងប្រុង​ប្រៀប​តិច​ ​តែ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជា​ងយ័ញ្ញ​ទាំង​ឡា​យមុនៗ​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​យញ្ញសម្បទា​ឯទៀត​លើសលុប​ជាង​ ​ឬ​ថ្លៃថ្លា​ជាង​យញ្ញសម្បទា​នេះ​ ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636811788325793454
ទៅកាន់ទំព័រ៖