ព្រះត្រៃបិដក ភាគ ១៥
បានដឹងច្បាស់អរិយសច្ចធម៌ បានជឿច្បាស់អរិយសច្ចធម៌ ឆ្លងផុតសេចក្តីសង្ស័យ ប្រាសចាកសេចក្តីងឿងឆ្ងល់ ដល់នូវភាវៈ ជាអ្នកក្លាហាន មិនបាច់អាងបុគ្គលដទៃ (ដឹកនាំ) ក្នុងសាសនារបស់ព្រះសាស្តា ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា សូមបពិត្រព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលនូវភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ កូដទន្តព្រាហ្មណ៍ បានដឹងថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។
[៤០] គ្រាកាលដែលកន្លងរាត្រីនោះទៅ កូដទន្តព្រាហ្មណ៍ ប្រើគេតាក់តែងនូវខាទនីយៈ ភោជនីយាហារដ៏ថ្លៃថ្លា ក្នុងរោងយញ្ញពិធីរបស់ខ្លួន ហើយឲ្យក្រាបបង្គំទូលនូវភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលដល់ហើយ ភត្តក៏សម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ទ្រង់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់ពុទ្ធដំណើរទៅកាន់រោងយញ្ញពិធី របស់កូដទន្តព្រាហ្មណ៍ ព្រមដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈដែលគេក្រាលថ្វាយ។ លំដាប់នោះ កូដទន្តព្រាហ្មណ៍ ក៏បានអង្គាស
ID: 636811789123469078
ទៅកាន់ទំព័រ៖