ព្រះត្រៃបិដក ភាគ ១៥

ខាទ​នីយៈ​ ​ភោជនីយាហារ​ដ៏​ថ្លៃថ្លា​ ​ដោយដៃ​ខ្លួនឯង​ ​ចំពោះ​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ត្រាតែ​ឃាត់​។​ ​លុះ​កូដ​ទន្ត​ព្រាហ្មណ៍​ដឹង​ថា​ ​ព្រះមានព្រះភាគ​ ​សោយ​រួចហើយ​ ​លែង​លូក​ព្រះហស្ត​ក្នុង​បាត្រ​ទៀតហើយ​ ​ក៏​កាន់​យក​អាសនៈ​មួយ​ទាប​ជាង​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​កូដ​ទន្ត​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ស៊ប់​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ពន្យល់​ឲ្យ​ឃើញ​តាម​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ហើយ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ស្តេច​ចេញទៅ​។​

​ចប់​ ​កូដ​ទន្ត​សូត្រ​ ​ទី៥​។​

ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636811789401674991
ទៅកាន់ទំព័រ៖