ព្រះត្រៃបិដក ភាគ ១៥
មហាលិសូត្រ ទី៦
[៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ទៀបក្រុងវេសាលី។ សម័យនោះឯង ពួកព្រាហ្មណទូត អ្នកដែនកោសល និងព្រាហ្មណទូត អ្នកដែនមគធៈច្រើននាក់ ចូលទៅអាស្រ័យនៅក្នុងក្រុងវេសាលី ដោយករណីយកិច្ចណានីមួយ។ ពួកព្រាហ្មណទូត អ្នកដែនកោសល និងព្រាហ្មណទូត អ្នកដែនមគធៈនោះ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួសហើយ ឥឡូវ មកគង់នៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ទៀបក្រុងវេសាលី កិត្តិសព្ទសរសើរ ព្រះគោតមដ៏ចំរើននោះ ពីរោះឮខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ (ជាព្រះអរហន្ត)។បេ។ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះមានព្រះភាគនោះ ញុំាងលោកនេះ ព្រមទាំងទេវលោក និងមារលោក។បេ។ ការដែលបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងហ្នឹង (ជាការប្រពៃពេក)។ គ្រានោះឯង
ID: 636811789705152349
ទៅកាន់ទំព័រ៖