ព្រះត្រៃបិដក ភាគ ១៥
[៤៣] ឯក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី
(១) បានចូលសំដៅទៅកាន់កូដាគារសាលា នាព្រៃមហាវ័ន ត្រង់កន្លែងដែលព្រះនាគិតត្ថេរមានអាយុគង់នៅ ជាមួយនឹងលិច្ឆវិបរិសទ្យជាច្រើន លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះនាគិតត្ថេរមានអាយុ រួចឋិតនៅក្នុងទីដ៏សមគួរ។ លុះក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវីឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះនាគិតត្ថេរមានអាយុថា បពិត្រព្រះនាគិតត្ថេរៈដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធ គង់ក្នុងទីណា ដ្បិតយើងខ្ញុំចង់ទៅគាល់ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធនោះ។ ព្រះនាគិតត្ថេរមានអាយុ ពោលថា ម្នាលមហាលិ កាលនេះ មិនមែនជាកាលគួរនឹងគាល់ព្រះមានព្រះភាគទេ ព្រោះព្រះមានព្រះភាគ កំពុងសម្រាកព្រះអង្គ។ ក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី ក៏គង់នៅក្នុងទីសមគួរ
(២) ក្បែរកន្លែងនោះ ហើយគិតថា អញចាំគាល់ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះឲ្យបាន ហើយសឹមទៅ។
[៤៤] គ្រានោះ សមណុទ្ទេសឈ្មោះសីហៈ ចូលសំដៅត្រង់កន្លែងដែលព្រះនាគិតត្ថេរមានអាយុគង់នៅ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះនាគិតត្ថេរមានអាយុ រួចឋិតនៅក្នុងទីដ៏សមគួរ។ លុះ
(១) អដ្ឋកថា ថា បានជាមាននាមដូច្នេះ ព្រោះជាអ្នកតាំងនៅក្នុងដំណែងដ៏ស្តុកស្តម្ភ។ (២) អដ្ឋកថា ថា គង់ក្រោមម្លប់ឈើដ៏ស្រួល ហើយពោលសរសើគុណព្រះរតនត្រ័យ ជាមួយនឹងលិច្ឆវិបរិសទ្យ។
ID: 636811790583012560
ទៅកាន់ទំព័រ៖