ព្រះត្រៃបិដក ភាគ ១៥
សីហសមណុទ្ទេស ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះនាគិតត្ថេរមានអាយុថា បពិត្រព្រះកស្សប
(១) ដ៏ចំរើន ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួកព្រាហ្មណទូត អ្នកដែនមគធៈជាច្រើនទាំងនុ៎ះ ចូលមកក្នុងទីនេះ ដើម្បីគាល់ ព្រះមានព្រះភាគ ក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី ក៏ចូលមកក្នុងទីនេះ ជាមួយនឹងលិច្ឆវិបរិសទ្យជាច្រើន ដើម្បីគាល់ព្រះមានព្រះភាគដែរ បពិត្រព្រះកស្សបដ៏ចំរើន សូមឲ្យប្រជុំជនទាំងនោះ បានគាល់ព្រះមានព្រះភាគផង។ ព្រះនាគិតត្ថេរពោលថា ម្នាលសីហៈ បើដូច្នោះ ចូរអ្នកក្រាបបង្គំទូលព្រះមានព្រះភាគខ្លួនឯងចុះ។ សីហសមណុទ្ទេស ទទួលពាក្យព្រះនាគិតត្ថេរមានអាយុថា យ៉ាងហ្នឹងហើយ ព្រះករុណាដ៏ចំរើន ហើយចូលសំដៅទៅត្រង់កន្លែង ដែលព្រះមានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ។ លុះសីហសមណុទ្ទេស ឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួកព្រាហ្មណទូត អ្នកដែនមគធៈច្រើននាក់ ទាំងនុ៎ះ ចូលមកក្នុងទីនេះ ដើម្បីគាល់ព្រះមានព្រះភាគ ទាំងក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី
(១) ហៅតាមគោត្តនាមរបស់ព្រះនាគិតត្ថេរ
ID: 636811791015717309
ទៅកាន់ទំព័រ៖