ព្រះត្រៃបិដក ភាគ ១៥

 [​៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​ព្រាហ្មណ៍​ច្រើន​រយ​ ​ដែល​នៅ​អាស្រ័យ​ក្នុង​ខានុ​មត្ត​គ្រាម​ ​គិត​គ្នា​ថា​ ​យើង​នឹង​បរិភោគ​នូវ​មហា​យ័ញ្ញ​របស់​កូដ​ទន្ត​ព្រាហ្មណ៍​។​ ​លុះ​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​បានឮ​ដំណឹង​ថា​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​នឹង​ចូល​ទៅ​រក​ព្រះសមណគោតម​ដែរ​។​ ​ទើប​ពួក​ព្រាហ្មណ៍​ទាំងអម្បាល​នោះ​ ​នាំគ្នា​ចូល​ទៅ​រក​កូដ​ទន្ត​ព្រាហ្មណ៍​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​កូដ​ទន្ត​ព្រាហ្មណ៍​ថា​ ​បានឮ​ថា​ ​លោក​កូដ​ទន្តៈ​ ​នឹង​ចូល​ទៅ​រក​ព្រះសមណគោតម​ ​ពិតមែន​ឬ​។​ ​កូដ​ទន្ត​ព្រាហ្មណ៍​ឆ្លើយ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​និយាយ​យ៉ាងនេះ​មែន​ថា​ ​ខ្ញុំ​ឯង​នឹង​ចូល​ទៅ​រក​ព្រះសមណគោតម​។​ ​ព្រាហ្មណ៍​ទាំងនោះ​និយាយ​ថា​ ​លោក​កូដ​ទន្តៈ​ ​កុំ​ចូល​ទៅ​រក​ព្រះសមណគោតម​ឡើយ​ ​លោក​កូដ​ទន្តៈ​ ​មិន​គួរ​នឹង​ចូល​ទៅ​រក​ព្រះសមណគោតម​ទេ​ ​បើ​លោក​កូដ​ទន្តៈ​ ​ខំ​ចូល​ទៅ​រក​ព្រះសមណគោតម​ ​យស​របស់​លោក​កូដ​ទន្តៈ​ ​នឹង​សាបសូន្យ​ ​យស​ព្រះសមណគោតម​ ​នឹង​ចំរើន​ ​ប្រសិនបើ​យស​របស់​លោក​កូដ​ទន្តៈ​ ​នឹង​សាបសូន្យ​ ​យស​របស់​ព្រះ​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636811775593105186
ទៅកាន់ទំព័រ៖