ព្រះត្រៃបិដក ភាគ ១៥

 [​៤៦​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​មហា​លិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ចំរើន​សមាធិ​ចំណែក​មួយ​ ​ក្នុង​ទិសបូព៌​ ​ដើម្បី​ឃើញ​រូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​តែ​សមាធិ​នោះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ឡើយ​ ​កាលបើ​សមាធិ​ ​ដែល​ភិក្ខុ​នោះ​បាន​ចំរើន​ក្នុង​ទិសបូព៌​ ​ដើម្បី​ឃើញ​រូប​ដ៏​ជា​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​តែ​សមាធិ​នោះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​(​ដូច្នេះ​)​ ​ភិក្ខុ​នោះ​ ​រមែង​ឃើញ​រូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ក្នុង​ទិសបូព៌​បាន​ ​តែថា​ ​មិនឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ទេ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​មហា​លិ​ ​ដំណើរ​នុ៎ះ​ ​យ៉ាងនេះ​គឺ​ ​កាលបើ​សមាធិ​ ​ដែល​ភិក្ខុ​នោះ​ ​បាន​ចំរើន​ហើយ​មួយ​ចំណែក​ ​ក្នុង​ទិសបូព៌​ ​ដើម្បី​ឃើញ​រូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​(​តែប៉ុណ្ណោះ​)​ ​បាន​ជាស​មា​ធិ​នោះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​បាន​ឡើយ​។​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636811800147519618
ទៅកាន់ទំព័រ៖