ព្រះត្រៃបិដក ភាគ ១៥
[៤៧] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា កាលបើសមាធិ ដែលភិក្ខុនោះ បានចំរើនដោយចំណែកមួយ ក្នុងទិសទក្សិណ។បេ។ ក្នុងទិសបស្ចិម។បេ។ ក្នុងទិសឧត្តរ។បេ។ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល តែមិនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលឡើយ កាលបើសមាធិ ដែលភិក្ខុនោះបានចំរើនមួយចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល មិនមែនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (ដូច្នោះ) ភិក្ខុនោះ រមែងឃើញរូបដ៏ជាទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹងបាន តែមិនឮសំឡេងដ៏ជាទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបានទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ កាលបើសមាធិ ដែលភិក្ខុនោះ បានចំរើនមួយចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង
ID: 636811800389743473
ទៅកាន់ទំព័រ៖