ព្រះត្រៃបិដក ភាគ ១៥

ដើម្បី​ឃើញ​រូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​(​តែប៉ុណ្ណោះ​)​ ​បាន​ជាស​មា​ធិ​នោះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​បាន​ឡើយ​។​
 [​៤៨​]​ ​ម្នាល​មហា​លិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សមាធិ​ចំណែក​មួយ​ ​ក្នុង​ទិសបូព៌​ ​ដើម្បី​ឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​សមាធិ​នោះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ឃើញ​រូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ឡើយ​ ​កាលបើ​សមាធិ​ ​ដែល​ភិក្ខុ​បាន​ចំរើន​មួយ​ចំណែក​ ​ក្នុង​ទិសបូព៌​ ​ដើម្បី​ឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​តែ​សមាធិ​នោះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ឃើញ​រូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​(​ដូច្នេះ​)​ ​ភិក្ខុ​នោះ​ ​រមែង​ឮ​សំឡេង​ដ៏​ជា​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ក្នុង​ទិសបូព៌​បាន​ ​ទាស់​តែ​មើលរូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​មិនឃើញ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​មហា​លិ​ ​ដំណើរ​នុ៎ះ​ ​យ៉ាងនេះ​គឺ​ ​កាលបើ​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636811800695860981
ទៅកាន់ទំព័រ៖