ព្រះត្រៃបិដក ភាគ ១៥

សមាធិ​ ​ដែល​ភិក្ខុ​នោះ​ ​បាន​ចំរើន​មួយ​ចំណែក​ ​ក្នុង​ទិសបូព៌​ ​ដើម្បី​ស្តាប់​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​(​តែប៉ុណ្ណោះ​)​ ​បាន​ជាស​មា​ធិ​នោះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ឃើញ​រូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​បាន​ឡើយ​។​
 [​៤៩​]​ ​ម្នាល​មហា​លិ​ ​សេចក្តី​ផ្សេងទៀត​ថា​ ​កាលបើ​សមាធិ​ ​ដែល​ភិក្ខុ​នោះ​ ​បាន​ចំរើន​ចំណែក​មួយ​ ​ក្នុង​ទិសទក្សិណ​។​បេ​។​ ​ក្នុង​ទិសបស្ចិម​។​បេ​។​ ​ក្នុង​ទិសឧត្តរ​។​បេ​។​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​បន្ទាប់​ ​ដើម្បី​ឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​សមាធិ​នោះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ឃើញ​រូប​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ទេ​ ​កាលបើ​សមាធិ​ ​ដែល​ភិក្ខុ​នោះ​បាន​ចំរើន​មួយ​ចំណែក​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​បន្ទាប់​ ​ដើម្បី​ស្តាប់​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​ដូច្នោះ​ ​បាន​ជាស​មា​ធិ​នោះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ឃើញ​រូប​ជា​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ឡើយ​ ​ភិក្ខុ​នោះ​ ​រមែង​ឮ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ក្នុង​ទិស​ខាងលើ​ ​ទិស
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636811800978417143
ទៅកាន់ទំព័រ៖